CamNews

ទូរស័ព្ទ 

LG G5 នឹងបង្ហាញណែនាំខ្លួន នៅក្នុងខែកុម្ភះ ឆ្នាំ២០១៦ មានទាំង Sensor ស្គែនប្រស្រីភ្នែក ?

អ្នកប្រើប្រាស់នៅចិនម្នាក់ ដែលមានឈ្មោះរាងប្លែកបន្តិចគឺ ZEALER ទើបតែបានប្រកាសឲ្យដឹងថា លទ្ធភាពច្រើនដែល LG G5 នឹងបង្ហាញខ្លួននៅក្នុងខែកុម្ភះ ឆ្នាំក្រោយនេះ ជំនួយការរង់ចាំដល់ខែមេសា ដូចទៅនឹង LG G4 ឬដល់ខែឧសភា ដូចនឹង LG G3។ ប្រភពព័ត៌មានបានប្រាប់បន្ថែមឲ្យដឹងថា LG G5 នឹងប្រើប្រាស់ chip SnapDragon 820 មានទាំង Sensor ស្គែនក្រយៅដៃ និង Sensor ស្គែនប្រស្រីភ្នែក កាមេរ៉ាក្រោយទំហំ 21MP និងមុខ 5MP។


មានចំនុចមួយរាងប្លែកបន្តិចនោះគឺ LG G5 នឹងប្រើប្រាស់អេក្រង់ទំហំ 5.6" នេះបើតាមប្រភពព័ត៌មាន របស់ ZEALER។ អេក្រង់ទំហំ 5.6" 2K នេះ គឺស្ថិតនៅកណ្តាលនៃទំហំអេក្រង់ LG V10 5.7" និង LG G4 5.5"។

លទ្ធភាពច្រើនដែល Samsung Galaxy S7 ក៏នឹងបង្ហាញណែនាំខ្លួន នៅក្នុងខែកុម្ភះ ខាងមុខនេះដែរ។ បើសិនជាបណ្តាព័ត៌មានទាំងនេះ ជាការពិតមែននោះ ព្រឹត្តិការណ៍ Mobile World Congress 2016 នៅ ប្រទេសអេស្បាញ ដែលនឹងប្រារព្ធធ្វើឡើងនៅចុងខែកុម្ភះ ឆ្នាំ២០១៦ នឹងក្លាយជាព្រឹត្តិការណ៍មួយ ទទួល បានការចាប់អារម្មណ៍ជាខ្លាំង សម្រាប់អ្នកដែលចូលចិត្តបច្ចេកវិទ្យា៕

- អានអត្ថបទ៖ Apple Watch លក់បញ្ចុះតម្លៃ នៅសល់តម្លៃចាប់ពី ២៤៩ ដុល្លារ
- អានអត្ថបទ៖ iPhone 7 ធ្លាក់ចុះ​ មិនមែនការបែកស្រាំ ដោយសារពឹងលើប្រព័ន្ធប្រតិកម្មនេះ? (Video inside)

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ TechGrapple, Tinhte


Tags: LG G5 Iris Scanner SmartPhone LG Hightech