CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook សាកល្បង Feature ថ្មី អាចបង្ហាញឲ្យដឹង មានអ្នកកំពុងសរសេរ Comment លើ Status ដែលបានបង្ហោះ

យោងតាមប្រភពព័ត៌មានពី The Next Web បានឲ្យដឹងថា​ កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ Facebook នៅលើឧបករណ៍ប្រើ iOS មួយចំនួន ទើបតែធ្វើការបង្ហាញឲ្យឃើញនូវ Feature ប្លែកមួយ នៅលើ Facebook របស់ពួកគេ ដោយពួកគេអាចមើលដឹង មានអ្នកកំពុងតែសរសេរបញ្ចេញមតិ យោបល់ (Comment) នៅក្នុង Status ដែលពួកគេបានបង្ហោះ។

ខ្លឹមសារនៃការប្រាប់ឲ្យដឹងនេះ បានសរសេរថាៈ “A friend is writing a comment” (ដែលមានន័យថាៈ មានមិត្តភក្តិម្នាក់ កំពុងតែសរសេរបញ្ចេញមតិយោបល់)។ 


ការបង្ហាញឲ្យដឹងខាងលើនេះ មានទម្រង់ដូចទៅនឹងការលេចចេញនៅក្នុងកន្លែងជជែកកម្សាន្តលើ App  Messenger ដែរ ប៉ុន្តែនេះគឺជា Feature ដែលត្រូវបានដំឡើងនៅក្នុងបណ្តា Status ដែលបាន បង្ហោះ។ វាគឺជាការពិសោធន៍គួរឲ្យចាប់អារម្មណ៍មួយរបស់ Facebook។

បច្ចុប្បន្ន នៅមិនទាន់ដឹងច្បាស់ថា ពេលណាទើប Facebook ដាក់ Feature គួរឲ្យចាប់អារម្មណ៍មួយ នេះឲ្យប្រើប្រាស់ជាផ្លូវការនោះទេ។ ទោះជាយ៉ាងណា នេះគឺជា Feature មួយដែលអ្នកប្រើប្រាស់ ទន្ទឹង ចង់ឲ្យមានប្រើនៅលើបណ្តាទំនាក់ទំនងសង្គម៕

- អានអត្ថបទ៖ Microsoft Lumia 850 មាន Sensor ស្គែនប្រស្រីភ្នែក និងមានបួនពណ៌សម្រាប់រើស?
- អានអត្ថបទ៖ Apple ប្រកាសបង្ហាញ Top 25 Applications សម្រាប់ iPhone ល្អបំផុតប្រចាំឆ្នាំ 2015, តើមានអ្វីខ្លះទៅ?


ប្រែសម្រួល៖ មង្គល
ប្រភព៖ The Next Web, Vreview


Tags: Facebook Social Network Hightech