CamNews

កីឡា 

ដល់ក! Real ស្ពឹកមុខចាញ់ At.Madrid ២-០ (Video Inside)

ក្រុងម៉ាឌ្រីដ៖ ក្រុមជើងឯកអេស្ប៉ាញ Atletico Madrid បានសង្កត់ក្រុមការពារតំណែងជើងឯក Real Madrid មិន ឲ្យងើបមុខរួចតាមរយៈបំបាក់ ២-០ យប់មិញនេះប្រចាំ ជើងទី១វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី២ Copa del Rey ។

នេះជាកិច្ចបើកទំព័រថ្មីមួយទៀតសម្រាប់ខ្សែប្រយុទ្ធ Fernando Torres ដែលបានវិលមកកាន់ក្លឹបចាស់ At.Madrid វិញ ក្នុងជាកីឡាករខ្ចីជើងទីក្លឹបអ៊ីតាលី AC Milan ក្នុងការបំបាក់ក្រុមខ្លាំងរបស់លោក Carlo Ancelotti នៅកីឡដ្ឋាន Vicente Calderon ដោយមានអ្នកចូលរួមទស្សនាជាង៤៥០០០នាក់ ។ ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរកីឡាករខ្សែ បម្រើ Raul Garcia បានស៊ុតបាល់ប៉េណាល់ទីបើកឆាកនៅនាទី៥៨ មុនពេលមិត្តរួមក្រុម Jose Gimenez ធ្វើបានសម្រេចគ្រាប់ទីនៅនាទី៧៦ដែលជាគ្រាប់បាល់ធ្វើឲ្យ Real Madrid ឈឺចាប់បំផុត ។

ក្នុងរយៈពេល ២ទៅ៣ឆ្នាំចុងក្រោយនេះ Real Madrid កម្រលេងឈ្នះក្រុមម្ចាស់ផ្ទះ Atletico Madrid ហើយមានពេលខ្លះទៀតក្រុមស្តេចសមួយនេះក៏បានលេងចាញ់ At.Madrid នៅកីឡដ្ឋាន Santiago Bernabeu ផងដែរ ។ ក្រុម ដែលឈ្នះជើងឯក Copa del Rey កាលពីឆ្នាំ២០១៣ At.Madrid នឹងជួបប្រកួតជាមួយក្រុម FC Barcelona នៅ La Liga នាថ្ងៃអាទិត្យចុងសប្តាហ៍ មុនពេលធ្វើដំណើរទៅជួប Real Madrid ក្នុងជើងទី២នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ដោយទាមទារឲ្យ Real Madrid រកឲ្យបានចាប់ពីគ្រាប់ឡើងទៅផងដែរដើម្បីប្រជែងយកកៅអីវគ្គ៨ក្រុម ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Chelsea Football Sport news Camnews Newcastle United