CamNews

ភាពយន្ត 

រឿង និនចាអណ្តើកថ្មី មិនធ្វើអោយទស្សនិកជន ខកចិត្តឡើយ (មានវីដេអូ)

កាលពីប៉ុន្មានខែមុន យើងបានឃើញ វីដេអូ Trailer របស់រឿង និនចាអណ្តើក ម្តងរួចទៅហើយតែ ទស្សនិកជន មានការខកចិត្ត​ ជាខ្លាំងជាមួយនិង រូបរាងរបស់ និនចាអណ្តើក តែ Trailer ថ្មីនេះអ្នក ទាំងអស់គ្នា នឹងមិនអស់ សង្ឃឹមលើរឿង សំណប់ចិត្តរបស់យើងឡើយ ។



នៅក្នុង Trailer ថ្មីនៃរឿង " Teenage Mutant Ninja Turtle " ឬ " និនចាអណ្តើក " បានទាក់ទាញ ចំណាប់អារម្មណ៍ របស់ទស្សនិកជន ជាខ្លាំងដោយសារ វាបានបង្ហាញអំពី រូបរាងរបស់ តួឯកទាំង ៤ យ៉ាងច្បាស់ ។ មិនត្រឹមតែប៉ុណ្ណោះ សាច់រឿងជាច្រើន បានលាតត្រដាងឡើង ហើយអ្វីដែល កាន់ តែពិសេសទៀតនោះ យើងបានឃើញ តួអាក្រក់ហើយ​ ដែលមានឈ្មោះថា Shreds ដែល មានរូបរាង និងអាវក្រៅជា សាំមូរ៉ៃ ហើយមានអាវុធ នៅជាប់ដៃ យ៉ាងអស្ចារ្យ ។ ក្រៅពីនេះក៏មាន ឈុតបាញ់ប្រហារ ដ៏រន្ធត់ យ៉ាងពិសេស ។ Teenage Mutan Ninja Turtle នឹងដាក់បញ្ចាំង នៅខែ សីហា ២០១៤ ខាងមុខនេះហើយ ៕


 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ nytime 


Tags: movie tmnt hollywood megan fox michael bay