CamNews

បច្ចេកវិទ្យា 

Apple លក់ iPad បានជិត ១២ លានគ្រឿងក្នុងរយៈពេល ៣ ខែ

តាមរយៈរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី ២ ដែលប្រកាសឡើងកាលពីថ្ងៃម្សិលម៉ិញ, Apple ជា
ថ្មីម្តងទៀតបានបង្ហាញអោយឃើញថា ក្រុមហ៊ុននេះទទួលបានប្រាក់ចំណូលយ៉ាងច្រើនមហិមា
និងបរិមាណលក់ចេញសមិទ្ធិផល iPhone មានកំរិតលើសពីអ្វីដែលអ្នកជំនាញធ្វើការរំពឹងទុកនា
ពេលកន្លងមក។ ប៉ុន្តែទោះជាយ៉ាងណាបរិមាណលក់ចេញផលិតផល iPad មិនទទួលបានដូចការ
រំពឹងទុកនោះឡើយ។

ជាក់ស្តែងនៅក្នុងត្រីមាសកន្លងមក, Apple ទទួលបានបា្រក់ចំណូលចំនួន ៣៩,២ពាន់លានដុល្លា
អាមេរិកនិងប្រាក់ចំណេញ ១១,៦ពាន់លានដុល្លាអាមេរិក ,មានន័យថាប្រាក់ចំណេញលើភាគហ៊ុន
មួយសន្លឹកទទួលបាន ១២,៣០ ដុល្លាអាមេរិកគឺមានចំនួនលើសពីការរំពឹងទុក (ការរំពឹងទុកកន្លង
មកប្រាក់ចំណូល ៣៦,៧ ពាន់លានដុល្លាអាមេរិក ប្រាក់ចំណេញលើប័ណ្ណភាគហ៊ុនមួយសន្លឹក
៩,៩៩ ដុល្លាអាមេរិក)។ នៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំទៅ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំ
នួន ២៦,៦៧ ពាន់លានដុល្លាអាមេរិក ប្រាក់ចំណេញលើភាគហ៊ុនមួយសន្លឹកគឺ ៦,៤០ ដុល្លាអា
មេរិក។ នៅក្នុងត្រីមាសបច្ចុប្បន្ន( នឹងបញ្ចប់នៅក្នុងខែមិថុនាខាងមុខ), Apple អោយដឹងថាខ្លួនរំពឹង
ថានឹងទទួលបានប្រាក់ចំណូលចំនួន ៣៤ ពាន់លានដុល្លាអាមេរិក។

ជាក់ស្តែងអំពីបរិមាណលក់ចេញ ក្រុមហ៊ុន Apple លក់ iPhone បានចំនួន ៣៥,១ លានគ្រឿងនៅ
ក្នុងត្រីមាស( ការរំពឹងទុកគឺ ៣០,៥ លានគ្រឿង ) កើនឡើងចំនួន ៨៨% ធៀបជាមួយបរិមាណលក់
ចេញនៃសមិទ្ធិផលតែមួយនេះនៅក្នុងត្រីមាសកាលពីឆ្នាំកន្លងទៅ ប៉ុន្តែមានការធ្លាក់ចុះបើធៀបជា
មួយចំនួន ៣៧ លានគ្រឿងដែលបានលក់ចេញនៅក្នុងត្រីមាសទី ១ កន្លងមក។

សមិទ្ធិផលដែលមិនទទួលបានដូចការរំពឹងទុកនោះគឺ iPad ។ Apple លក់ iPad បានចំនួន ១១,៨
លានគ្រឿង គឺមានការកើនឡើងចំនួន ១៥១% ធៀបជាមួយចំនួន ៤,៦៩លានគ្រឿងនៃសមិទ្ធិផល
iPad ដែលក្រុមហ៊ុនលក់ចេញនៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំកន្លងទៅ។ ប៉ុន្តែបើតាមការរំពឹងទុក
របស់អ្នកជំនាញចំនួននេះត្រូវតែពី ១២ ទៅ ១៣ លានគ្រឿង។
ថ្វីត្បិតតែបរិមាណលក់ចេញ iPad មិនទទួលបានដូចការរំពឹងទុក ប៉ុន្តែ Apple នៅតែទទួលបាន
ប្រាក់ចំណូលយ៉ាងច្រើនមហិមាក្នុងត្រីមាសទី ២ ឆ្នាំ ២០១២ នេះ។

បរិមាណលក់ចេញរបស់សមិទ្ធិផលកុំព្យូទ័រ Mac ក៏មានការកើនឡើងចំនួន ៧% ផងដែរធៀបជា
មួយត្រីមាសដូចគ្នាកាលពីឆ្នាំទៅ ប៉ុន្តែមិនទទួលបានដូចអ្វីដែលក្រុមហ៊ុនរំពឹងទុកនោះឡើយ។
Apple លក់កុំព្យូទ័រ Mac ក្នុងត្រីមាសនេះបានពី ៤,១ លានគ្រឿងទៅ ៤,៤ លានគ្រឿង។ ចំណែក
បរិមាណលក់ចេញផលិតផល iPod គឺបានចំនួន ៧,៧លានគ្រឿង ធ្លាក់ចុះចំនួន ១៥% ធៀបជា
មួយឆ្នាំទៅ។

​នៅក្នុងការជួញដូរភាគហ៊ុនក្រៅម៉ោង តំលៃភាគហ៊ុនរបស់ Apple បានកើនឡើងបន្ថែមចំនួន
៣៨,៥៦ ដុល្លាអាមេរិកក្នុងមួយភាគហ៊ុន គឺកើនឡើងចំនួន ៦,៨៨%។ នៅមុនពេលធ្វើសេចក្តីប្រ
កាស តំលៃភាគហ៊ុនត្រូវបានគេព្យាករណ៍ថានឹងមានការធ្លាក់ចុះ ដោយសារបរិមាណលក់ចេញ
នៃសមិទ្ធិផលកុំព្យូទ័រ Mac មិនទទួលបានដូចការរំពឹងទុក, អ្នកវិនិយោគលក់ភាគហ៊ុន,ក្រុមហ៊ុន
ផ្គត់ផ្គង់អ៊ីនធើណែតបន្ថយការផ្គត់ផ្គង់សមិទ្ធិផល៕
ប្រភព៖ Cnet
ដោយ៖ រស្មី

Tags: technologyelectronicapplemaciphoneipadrevenuesales