CamNews

មិនគួរឲ្យជឿ 

ស្ទើរតែមិនគួរអោយជឿ ៖ ទារិកាគីឡូធ្ងន់ជាង ៦ គ.ក កើតតាមបែបធម្មជាតិ ដោយមិនមាន ការវះកាត់

ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីជាម្តាយជនជាតិអង់គ្លេសម្នាក់ បានផ្តល់កំណើតដល់ទារិកា
របស់ខ្លួន ដែលមានទម្ងន់ដល់ទៅជាង ៦ គ.ក តាមបែបធម្មជាតិ  នៅឯប្រទេសអេស៉្បាញ
នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ ។

គួររំឭកផងដែរថា ស្រ្តីជាម្តាយជនជាតិអង់គ្លេសម្នាក់នោះ  មានឈ្មោះថា Maxime Marin
បានក្លាយជាបេក្ខភាព ដែលបានផ្តល់កំណើតដល់ទារិកាគីឡូធ្ងន់​​  តាមបែបធម្មជាតិស្ទើរ
តែមិនធ្លាប់មាននៅប្រទេសអេស៉្បាញ។

ករណីកើតកូនតាមបែបធម្មជាតិ    ដោយមិនមានការវះកាត់យកចេញនេះ  ត្រូវបានកើត
ឡើងនៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងក្រុង​ Denia ។ យ៉ាងណាមិញ បើយោងតាមការដក
ស្រង់សម្តីវេជ្ជបណ្ឌិត    Javier Rius  ជាអ្នកបង្កើតទារិកាគីឡូធ្ងន់មួយនេះ  អោយដឹងថា​
ជាមួយនឹងបទពិសោធន៍ការងារជាពេទ្យឆ្មប    និងជំនាញរោគស្រ្តី  ជាង ៤០ ឆ្នាំមកនេះ
នេះជាលើកដំបូងហើយ    ដែលខ្ញុំបានបង្កើតទារិកាគីឡូធ្ងន់  ដល់ទៅជាង  ៦ គ.ក បែប
នេះ តាមបែបធម្មជាតិ ដោយមិនមានការវះកាត់។

ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា ស្រ្តីជាម្តាយ និងទារិកាគីឡូធ្ងន់រូបនោះ
មកទល់នឹងខណៈនេះ   ទាំងពីរនាក់ទទួលបាននូវសុខសុវត្ថិភាព  ក៏ដូចជា សុខភាពល្អ
ហើយ៕

ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ


Tags: Spain biggest naturally born baby Maxime Marin