CamNews

មិនគួរឲ្យជឿ 

ជម្លៀសខ្លួនចេញពីផ្ទះ ខណៈរណ្តៅស្រុត លេបត្របាក់ ឡានទំនើបមួយគ្រឿង

ស្ទើរតែមិនគួរអោយជឿ ៖​ យោងតាមការដកស្រង់​ អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយពី គេហទំព័រ សារព័ត៌មាន បរទែស ដឹម៉េត្រូ អោយដឹងថា ស្ថិតនៅក្នុងវ័យ ១៩ ឆ្នាំ យុវតីឈ្មោះ Zoe Smith រួមទាំងម្តាយ និងឪពុកចុង របស់នាង បាននាំគ្នាជម្លៀសខ្លួនចេញពីផ្ទះរបស់ខ្លួន ទៅកាន់ទី ទួលមានសុវត្តិភាព ក្រោយមានករណី បាត់ស្រុតរណ្តៅ លេបត្របាក់រថយន្តទំនើប Volkswagen Lupo របស់ពួកគេ ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការចាកឆ្ងាយ អំពីផ្ទះសម្បែង គ្រួសារមួយនេះ ពិតជាមានការ ព្រួយបារម្ភជាខ្លាំង ចំពោះ ការបាត់បង់ លំនៅស្ថានរបស់ខ្លួន បន្ទាប់ពីមានករណី បាក់ស្រុតរណ្តៅ ក្រោមដី មានជម្រៅដល់ទៅ ៩ ម៉ែត្រ ឯណោះ កាលពីយប់រំលងអាធ្រាត្រ កន្លងទៅ  លើសពីនេះ ទៅទៀត បើតាមការអោយដឹង ករណីគ្រោះថ្នាក់ ធម្មជាតិ​ រណ្តៅស្រុតមួយនេះ បានកើតឡើងនៅ ក្នុងស្រុក Buckinghamshire ប្រទេស អង់គ្លេស ។

យ៉ាងណាមិញ បើតាមការអះអាងជាជំហានដំបូង រកអោយឃើញថា មូលហេតុដែលនាំអោយ មានករណីរណ្តៅស្រុត រហូតដល់ថ្នាក់ លេបត្របាក់រថយន្តទំនើបខាងលើនេះ អាចកើតឡើងទៅ បានក៏ដោយសារតែ មានករណីច្រោះដី ក្រោយពីមានការធ្លាក់ភ្លៀងមួយមេយ៉ាងធំ ។ គួរបញ្ជាក់ ថា នៅវេលាម៉ោង ៨ និង ៣២ នាទី ព្រឹកថ្ងៃបន្ទាប់ ក្រោយពីមានការផ្តល់ជាព័ត៌មាន ដល់ក្រុមមន្រ្តី ប៉ូលីស ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ចុះទៅដល់កន្លែងកើតហេតុជាបន្ទាន់ គួររំឭកថារណ្តៅ ស្រុតមួយនេះ​ មានជម្រៅដល់ទៅ ៩ ម៉ែត្រ និងមានមុខកាត់ដល់ទៅជិត ៥ ម៉ែត្រ ឯណោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹម៉េត្រូ


Tags: Int news Unt news Viral video youtube facebook Czeck Republic