CamNews

ព័ត៌មានអន្តរជាតិ 

គ្រោះថ្នាក់ ៖ ជនរងគ្រោះទី ៣ ស្លាប់ ដោយសារគ្រោះថ្នាក់ ផ្ទុះឆេះ ម្សៅពណ៌ "colour party" (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះទី ៣ បានស្លាប់បាត់បង់ជីវិត នៅព្រឹកថ្ងៃច័ន្ទ ទី ៦  កក្កដា ក្រោយ ពីរងគ្រោះរលកធ្ងន់ធ្ងរ ពីហេតុការណ៍គ្រោះថ្នាក់ផ្ទុះឆេះម្សៅពណ៍ក្នុងកម្មវិធីកំសាន្ត "colour party" កោះតៃវ៉ាន់ នាយប់ថ្ងៃទី ២៧ មិថុនា កន្លងទៅ ។


ស្ថិតនៅក្នុងវ័យ ទើបតែ បាន ២០ យុវវ័យជំទង់ មាន  ឈ្មោះថា Chen Tien Shun រង​​ គ្រោះរលាក ភ្លើង ៥០ ភាគរយ ពីហេតុការណ៍គ្រោះថ្នាក់ ដ៏កម្រ  មួយ នេះ ។ មុខរបួសដែលមានការលាកខ្លាំង ជាងគេ គឺ ដៃ និង ជើង ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ស្របពេលបង្ហាញវត្តមានគេង សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ Chang Gung Memorial Hospital ទីក្រុង Xinbei កោះតៃវ៉ាន់ តែស្ថានភាពជម្ងឺរបស់គេ ស្រាប់តែអាក្រក់ឡើងៗ នៅព្រឹក  ថ្ងៃ ច័ន្ទនេះ រហូតឈានដល់ការស្លាប់ បាត់បង់ជីវិត ។


សេចក្តីរាយការណ៍ បញ្ជាក់ថា ជនរងគ្រោះស្លាប់លើកនេះ​គឺជាជនរងគ្រោះ បុគ្គលទី៣ហើយដែល បានស្លាប់បាត់បង់ជីវិត ពីគ្រោះថ្នាក់ខាងលើ អំឡុងពេលដែល មានមនុស្សម្នា  ចូលរួមយ៉ាងច្រើន កុះករប្រមាណ ១០០០ នាក់ ពី កម្មវិធី Color Play Asia នៅ   ក្នុង សួនទឹក Formosa Fun Coast ក្នុងនោះ បណ្តាលអោយមនុស្សរង  គ្រោះ​ច្រើនជាង ៥០០ នាក់ ស្របពេលដែល ច្រើនជាង ២០០ នាក់ រងរបួសធ្ងន់ និងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៤៣ ផ្សេងៗពីគ្នា នៅទូទាំងប្រទេស មិនត្រឹមតែប៉ុណ្ណោះ សារព័ត៌មានដដែល បន្តអោយ ដឹងថា ថ្ងៃច័ន្ទកន្លងទៅនេះ ជនរងគ្រោះដំបូង ដែលបានស្លាប់ពីហេតុការណ៍គ្រោះថ្នាក់ខាងលើ  គឺ ជា  នារីវ័យក្មេងម្នាក់ មានវ័យទើបតែ ២០ ឆ្នាំ ស្លាប់បាត់បង់ជីវិត ដោយសារតែ រងរបួសធ្ងន់ធ្ងរ   រលាកដល់ទៅ ៩០ ភាគ រយ និង ជនរងគ្រោះទី ២ ស្លាប់មានឈ្មោះថា Liu Chih-Wei  មានវ័យទើបតែ បាន ១៩ ឆ្នាំ ៕

- អាន ៖ ផ្ទុះឆេះខ្លាំង ម្សៅពណ៌ ក្នុងកម្មវិធី សួនទឹក រងរបួស មនុស្សតិចបំផុត ៥០០ នាក់ (មានវីដេអូ)


ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA


Tags: Taiwan Int news Unt news Breaking news Hot news Asia Explode