CamNews

យល់ដឹង 

តើអ្នកដឹងទេ ទឹកកាមផលិត នៅឯណា?

ទឹកកាម (Sperm) គឺជាកោសិកាភេទបុរស អភិវឌ្ឍន៍នៅក្នុង Testis ។ វាត្រូវបានផ្ទុករយៈពេលប្រាំមួយ ប្រាំពីរ ថ្ងៃរហូតដល់ត្រូវការ។ Testis មានបំពង់វែងហៅថាបំពង់ Seminiferous ។ ទឹកកាមត្រូវបាន ផលិតជាបន្តបន្តាប់ ក្នុងបំពង់នេះ រួចបញ្ចូលទៅ Epididymis និងរក្សាទុកនៅក្នុង បំពង់ធំមួយហៅថា Vas deferens ។ នៅទីនេះវត្ថុរាវបន្ថែមទៅក្នុងទឹកកាម បង្កើតបានទៅជាទឹកខាប់ ដូចជាទឹកដោះគោ ហៅថា Seminal vesicles ។ នៅក្នុងអំឡុងពេលរួមរ័ក Seminal vesicles កន្ត្រាក់ និងបង្ខំឲ្យទឹកកាម ចេញទៅក្រៅ។

សូមជម្រាបថា រហូតដល់១០០លានស្ពែម ត្រូវបានផលិតរៀងរាល់ថ្ងៃដោយបុរស។ ប្រសិនបើពួកគេ មិន ត្រូវបានបញ្ចេញទេ វានិងត្រូវខូចក្នុងពេលឆាប់ៗ ហើយជំនួសមកវិញ។ ស្ពែមមានរាងដូចកូនក្អុក ជាមួយនិងក្បាលរាងមូល និងភ្ជាប់នឹងកន្ទុយវែង៕

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: General Knowledge Lifestyle យល់ដឹង