CamNews

បច្ចេកវិទ្យា 

ថ្លៃថ្នូរប៉ុណ្ណា បើអ្នកជាម្ចាស់ទូរស័ព្ទដៃ Samsung Galaxy S6 edge មុនគេបង្អស់?

ព័ត៌មានបច្ចេកវិទ្យា ៖  អ្វីដែលលោកអ្នក រង់ចាំ​​​   បានមកដល់ហើយ   ក្រុមហ៊ុន Samsung ថ្ងៃនេះបាន ប្រកាសជាពិសេសថា ដើម្បីអបអរសាទ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់យើងខាងមុខនេះ ក្រុមហ៊ុននឹងមានការលក់ជូនជាពិសេសនូវកំពូលទូរស័ព្ទដៃស្មាត  ហ្វូន Samsung Galaxy S6 និង S6 Edge នៅថ្ងៃទី 12 មេសា អាទិត្យនេះ ចាប់ពី  ម៉ោង 8:30  នាទីព្រឹកព្រលឹម ដល់ 6:00 ល្ងាច នៅផ្សារទំ នើប សូរីយា បរិវេណខាងមុខ។​

ជាមួយនឹងការបង្ហាញរួបរាងពិតរបស់ កំពូល   ទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 ថ្មីៗនេះនៅ ទីក្រុង បាសេលូណា ប្រទេសអេស្បាញ ព្រមគ្នាជាមួយទូរស័ព្ទដៃ  Samsung Galaxy S6 Edge ក៏ត្រូវ បានប្រសិទ្ធិនាមជា «កំពូលទូរស័ព្ទ   ដៃស្មាតហ្វូនគ្មានពីរ» និង «ជាទូរស័ព្ទដៃអែនឌ្រូយ​ល្អបំផុតប្រចាំ ឆ្នាំ ២០១៥នេះ»   ពី  សមាគមន៍ GSMA បានមកដល់កម្ពុជាយើងហើយ ជាមួយនឹងលក្ខណៈពិសេស អស្ចារ្យគ្មានគូរប្រៀប។

យោងតាមសម្តីរបស់លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយ បានឲ្យដឹងថា «ទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 និង S6 Edge គ្រោងនឹងសម្ពោធ    ដាក់លក់ជាផ្លូវការនៅក្នុង សប្តាហ៍ទី4 ខែមេ សា ឯណោះទេ តែដោយឡែកនៅប្រទេសកម្ពុជាយើង ត្រូវបានទទួលការអនុញ្ញាតិជាពិសេស ឲ្យលក់ មុនប្រទេសមួយចំនួននៅលើពីភពលោក មួយថ្ងៃជាពិសេស    គឺនៅថ្ងៃអាទិត្យ ទី12 មេសានេះ ចាប់ពី ម៉ោង 6 កន្លះ ដល់ 8 ល្ងាច នៅ ផ្សារទំនើបសូរិយា ដើម្បីអបអរ  ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ របស់យើង។ »

លោកបានបន្ថែមថា « នៅប្រទេសមួយចំនួន រូបរាង  ពិត   របស់ Samsung Galaxy S6 និង​ S6 edge មិន ទាន់បានដាក់បង្ហាញ    ជាផ្លូវការផង   តែ  ដោយឡែកស្រុកខ្មែរយើង មិនត្រឹមតែលក់ពិសេសមុន គេនោះ ទេ រីឯតម្លៃវិញ លក់រឹតតែពិសេសទៅទៀត  ។ Samsung Galaxy S6   នឹងលក់ជូនក្នុងតម្លៃតែ $690  ចំណែ ក   ឯ កំពូលទូរស័ព្ទ  ដៃស្មាតហ្វូន Samsung Galaxy S6 Edge នឹងដាក់ក្នុងតម្លៃត្រឹមតែ $800 ដុល្លារតែប៉ុណ្ណោះ  ។  ហើយរឹតតែអស្ចារ្យ​ ជាងនេះទៅទៀត រាល់  ការទិញទូរស័ព្ទ   បួននាក់ម្តង នឹងមានឱកាសចាប់ឆ្នោតយករង្វាន់ Samsung Galaxy Tab S 8.4” មួយគ្រឿង ថែមទៀត។ »

គួរបញ្ជាក់ថា Galaxy S6 និង Galaxy S6 edge​ ត្រូវបានរចនាឡើង យ៉ាងស្រស់ស្អាត អំពីលោហ:ធាតុ ជាមួយ​កពា្ចក់រឹងមាំ ដើម្បីផ្តល់នូវភាពទាន់សម័យ រំ​ភើប និងថ្លៃថ្នូរដល់អតិថិជនគ្រប់រូប។ ទាំងការងារ​ Design  ស្នាដៃ និង    សមត្ថភាព ដ ល់កំពូល  ធ្វើឲ្យ Galaxy S6 និង Galaxy S6 edge ត្រូវបានលេច ចេញ ជារូបរាងដែលធ្វើឲ្យបណ្តាញសារព័ត៌មានល្បីៗពាស   ពេញ ពិភពលោក​ ក៏ដូចជាសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា      ផងដែរ មាន  ការ  ចាប់  យ៉ាងខ្លាំង ព្រមទាំងផ្តល់នូវទស្សនៈវិជ្ជមានបំផុតពី Reuters UK, BBC News, CNN Money, Financial Times, Bloomberg Business, NCBC, Business Insider, CNET, Time ជាដើម។

សូមកុំឲ្យឱកាសពិសេសនេះ ខកខានឲ្យសោះ!    ត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ! ជួបគ្នាថ្ងៃអាទិត្យនេះ នៅ ផ្សារ ទំនើបសូរីយា បរិវេណខាងមុខ។ 

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទី កន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យ កាន់តែប្រសើរ​ឡើង​    នូវ ពិភព ទូរ  ទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីន   ថតរូប ឧបករណ៍ ផ្ទះ បាយ ម៉ាស៊ីន ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍  ផ្សេងៗប្រើ   ប្រព័ន្ធអគ្គិសនី និង ដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធLED។ យើង មានបុគ្គលិកចំនួន 307.000 នាក់នៅទូទំាង 84 ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech S6 edge