CamNews

ព័ត៌មានបច្ចេកវិទ្យា 

មានតែ iPhone 5 និង iPod Touch 5 ទើបមានគ្រប់ Features ថ្មីៗរបស់ iOS 7

Apple នឹងធ្វើការចែកចាយជាផ្លូវការ ប្រព័ន្ធប្រតិបត្តិការ iOS 7 នៅរដូវស្លឹកជ្រុះ ចុងឆ្នាំនេះដល់
បណ្តាឧបករណ៍ Mobile របស់ក្រុមហ៊ុន។ ស្ទើរតែទាំងអស់ឧបករណ៍ដែល Apple បានដាក់លក់
នៅលើទីផ្សារ សុទ្ធតែអាចធ្វើការអាប់ឌេត (Update) ឡើង Version ថ្មីទើបបង្ហាញខ្លួននេះ ដែល
ក្នុងនោះរួមមានៈ  iPhone 4, 4S និង 5, iPad ជំនាន់ទី 2,3 និង 4 ក៏ដូចជា iPad Mini និង iPod
Touch 5។

ប៉ុន្តែ មិនមែនឧបករណ៍នេះ សុទ្ធតែអាចសាកល្បងប្រើបានគ្រប់ Features ថ្មីៗទាំងអស់ដែលមាន
នៅលើ iOS 7 នោះទេ។ ជាក់ស្តែង Apple បានកំណត់ព្រំដែន និងអនុញ្ញាតឲ្យតែ iPhone 5 និង
iPod Touch ជំនាន់ទី 5 ប៉ុណ្ណោះ ទើបអាចសាកល្បងបានគ្រប់ Features ថ្មីៗនៅលើ iOS 7 បាន។

បើតាមការស្រាយបញ្ជាក់របស់ Apple បានឲ្យដឹងថា មានបណ្តា Features ខ្លះរបស់ក្រុមហ៊ុន វា
ពាក់ព័ន្ធ ទៅនឹង Hardware ដែលធ្វើឲ្យវាមិនអាច Support  ជាមួយឧបករណ៍មួយចំនួន។ មាន
មតិមួយចំនួនបាន ដឹងថា ដើម្បីបង្កើតបាននូវភាពសក្តិសម ល្អពេញចិត្ត ដល់បណ្តាម៉ូដែលថ្មីៗ
Apple បានកំណត់ព្រំដែននៃ Features របស់ iOS 7 ដល់បណ្តាម៉ូដែលចាស់ៗរបស់ខ្លួន។

តារាងប្រៀបធៀប បណ្តា Features ដែលមាន និងមិនមាន នៅលើ iOS 7 របស់បណ្តាឧបករណ៍:

 

ដោយ៖ សិលា
ប្រភព៖ VE


Tags: iPhone 5 iPod Touch 5 enough new features iOS 7 hightech