CamNews

ភាពយន្ត 

"L Storm" ភាពយន្តចិនខ្នាតធំនិយាយពីឧក្រិដ្ឋកម្មប្រឆាំងអំពើពុករលួយ

កំសាន្ត​៖ វគ្គនេះជាបន្តពីរឿង "S Storm" ដែលនិយាយពីការស៊ើបអង្កេតករណីលាងលុយកខ្វក់ ដែលសហការដោយបុគ្គលពីររូប ពីអង្គភាពពីរផ្សេងគ្នា គឺលោក William Luk ពីអង្គភាព ICAC និងលោក Lau Po-keung ពីអង្គភាព JFIU ពាក់ព័ន្ធនឹងមន្ត្រីពន្ធឈ្មោះ Tik Wai-kit។ ហើយនៅពេលនោះ មានមនុស្សម្នាក់់បានទៅប្តឹងអង្គភាព ICAC ថាថ្នាក់លើរបស់ខ្លួន គឺលោក William Luk ទទួលបានសំណូក ១២លានដុល្លារ ពីករណីលាងលុយកខ្វក់នោះ ហើយគាត់ក៏ត្រូវដកចេញពីតំណែងភ្លាមៗ ដោយសារគ្មានភស្តុតាងអី្វ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។

ភាពយន្តខ្នាតធំនិយាយពីឧក្រិដ្ឋកម្មប្រឆាំងអំពើពុករលួយ រឿង "L Storm" បានត្រឡប់មកវិញហើយ។ វគ្គនេះជាវគ្គទីបី បន្ទាប់ពីរឿង "Z Storm" និងរឿង "S Storm" ហើយវគ្គទីបីនេះ ប្រមូលផ្តុំដោយតារាហុងកុងល្បីៗជាច្រើនរូប ដូចជាលោក Louis Koo សម្តែងជា William Luk, លោក Julian Cheung សម្តែងជា Lau Po-keung, លោក Kevin Cheng សម្តែងជា Ching Tak-ming, លោក Michael Tse សម្តែងជា Tik Wai-kit និងតារាកិត្តិយសជាច្រើនទៀត។

សាច់រឿងទៅជាយ៉ាងណាទៀតនោះ គឺទុកឱ្យទស្សនិកជនជាអ្នកតាមដាន នៅពេលដែលភាពយន្តរឿង "L Storm" ចាប់បញ្ចាំងចាប់ពីថ្ងៃទី ៣០ សីហានេះ។ ទស្សនិកជនពិតជានឹងពេញចិត្ត ឈុតឆាកការស៊ើបអង្កេតបទឧក្រិដ្ឋ និងបាញ់ប្រហារទាំងអស់ជាក់ជាមិនខាន។


ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ​ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article