CamNews

ទូរស័ព្ទ 

ស្ងាត់ៗ Sony បញ្ចេញស្មាតហ្វូនត្រកូល Xperia X ថ្មី ដល់ទៅបីស៊េរី (Video inside)

នៅក្នុងថ្ងៃនេះផងដែរ Sony បានធ្វើការបង្ហាញណែនាំជាផ្លូវការ នូវគំរូស្មាតហ្វូនថ្មីក្រកូល Xperia X ដល់ ទៅបីម៉ូដែលផ្សេងគ្នា ក្នុងព្រឹត្តិការណ៍ MWC រួមមាន Xperia X, X Performance និង Xperia XA។


ដោយមិនបានផ្តោតទៅលើការប្រកួតប្រជែង លើកម្លាំងម៉ាស៊ីនខ្លាំង ស្មាតហ្វូនស៊េរីមធ្យម  Xperia X, X Performance និង Xperia XA បានផ្តោតទៅលើការអភិវឌ្ឍន៍ម៉ាស៊ីនថត Alpha របស់ Sony។ ទាំងបី ម៉ូដែលនេះ សុទ្ធតែត្រូវបានរចនាម៉ូតឡើង តួធ្វើពីលុហធាតុ និងកញ្ចក់ដ៏រឹងមាំ។ 

Xperia XA

ក្នុងចំណោមស្មាតហ្វូនទាំងបីនៃ ត្រូកូល Xperia X នេះ Xperia XA មានលក្ខណសម្បត្តិទាបជាងគេ ពោលវាមានអេក្រង់ទំហំ 5 inch 720p, កាមេរ៉ាក្រោយ 13MP, កាមេរ៉ាមុខ 8MP និងមានអង្គដំណើរការ MediaTek MT6755 64-bit។ តាមរយះបច្ចេកវិទ្យាថ្មថ្មី Xperia XA អាចធ្វើការប្រើប្រាស់បានរយះពេល ២ថ្ងៃដោយមិនបាច់សាក។ ដើម្បីផ្គត់ផ្គង់ដល់តម្រូវការនៃការថតរូបបានច្រើន Xperia XA បានបំពាក់រន្ធ សម្រាប់ដោតកាតមេម៉ូរីក្រៅប្រភេទ microSD មកជាមួយផងដែរ។

Xperia X

Xperia X មានអេក្រង់ទំហំ 5 inch ដែរ ប៉ុន្តែវាអាចបង្ហាញភាពច្បាស់បានកំរិត Full HD 1808p។ អង្គ ដំណើរការរបស់ស្មាតហ្វូនេះគឺ Snapdragon 650 ផលិតដោយ Qualcomm ក្នុងពេលដែល Sensor កាមេរ៉ាត្រូវបានដំលើងដល់ Exmor 23MP 1/2.3 inch។ កាមេរ៉ារបស់ Xperia X ក៏បានបំពាក់នូវបច្ចេក វិទ្យា Focus ព្យាករណ៍ចលនា ដូចទៅនឹង Xperia XA ដែរ ដែលនេះគឺជាបច្ចេកវិទ្យាមួយ បានមកពីការ សហាករគ្នារវាង Sony Mobile និងនាយកដ្ឋានផ្នែកកាមេរ៉ារបស់ក្រុមហ៊ុនជប៉ុន។

Xperia X Performance

បើសិនជាអ្នកចង់បានកម្លាំងខ្លាំងជាងនេះ Sony X Performance នឹងផ្គត់ផ្គង់ដល់អ្នកនូវអង្គដំណើរការ Snapdragon 820 ជាមួយនឹង RAM 3GB និងអង្គផ្តុកទិន្នន័យ 32GB។ ស្មាតហ្វូននេះ មានសមត្ថភាព អាចការពារធូលីហុយចូល និងការពារជម្រាបទឹកបាន តាមស្តង់ដារ IP68 ដែល Feature នេះមិនមាន នៅលើ ស្មាតហ្វូនពីរខាងលើនេះទេ។ រីឯកមាេរ៉ា និងអេក្រង់របស់ X Performance គឺដូចទៅនឹង Xperia X ដែរ ជាមួយនឹងអេក្រង់ទំហំ 5 inch Full-HD និងកាមេរ៉ាក្រោយ 23MP រួមជាមួយនឹងកាមេរ់ាមុខធំដល់ ទៅ 13MP។ កាមេរ៉ាក្រោយអាចថតវីដេអូបានដល់កំរិត 4K និងបង្កើន ISO ឡើងដល់ 12.800៕

- អានអត្ថបទ៖ Huawei បង្ហាញណែនាំថែប្ល៊ែត MateBook ប្រើ Windows 10, កម្រាស់ស្តើង 6,9 mm, មាន Sensor ស្គែនក្រយៅដៃ
- អានអត្ថបទ៖ Apple ដណ្តើមបានដល់ទៅ ៩១% នៃប្រាក់ចំណេញ លើវិស័យ ស្មាតហ្វូន ក្នុងឆ្នាំ ២០១៥

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ VR


Tags: Sony Smartphone Xperia X X Performance Xperia XA Hightech