CamNews

យល់ដឹង 

Facebook Page ទាំង១០ដែលមានអ្នក Like ច្រើនជាងគេបំផុត នៅលើពិភពលោក

(Top-10)៖ បច្ចុប្បន្ន Facebook បាននឹងកំពុងពេញនិយមសម្រាប់ ប្រជាជននៅទូទាំងពិភពលោក ហើយវាត្រូវគេប្រើប្រាស់ ដើម្បីការកម្សាន្ត ការទំនាក់ទំនង ការផ្សព្វផ្សាយ ពាណិជ្ជកម្ម-ព័ត៌មានជាដើម។

សម្រាប់ថ្ងៃអាទិត្យសប្តាហ៍នេះ Fresh News សូមនាំអារម្មណ៍ អ្នកអានស្វែងយល់ពី Facebook Page ទាំង១០ ដែលមានចំនួន Like ច្រើនជាងគេបំផុត។

1-តារាបាល់ទាត់ Cristiano Ronaldo-116,514,205 Like

កីឡាករបាល់ទាត់ ជនជាតិព័រទុយហ្គាល់ Cristiano Ronaldo មានចំនួនអ្នក Like ច្រើនជាងគេ ដែលទើបជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ឈ្នះពាន
UEFA EURO 2016 បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះបារាំង ១-០។ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ របស់ក្រុមបាល់ទាត់ Real Madrid រូបនេះ បានត្រឡប់ចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញហើយ បន្ទាប់ពីមានបញ្ហារបួសកាល ពីប្រកួតវគ្គផ្តាច់ព្រ័ត្រ EURO។

2-តារាចម្រៀង Shakira -104,623,983 Like

Facebook Page តារាចម្រៀងដ៏ល្បី Shakira មានអ្នក Like ជាង១០០លាននាក់។ តារាចម្រៀងរូបនេះ រស់នៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញជាមួយ មិត្តរបស់នាង គឺកីឡាករខ្សែការពារ Gerard Piqué ជាមួយនឹងកូនៗ២នាក់។ នៅឆ្នាំ២០១៥ នាងមានទ្រព្យសម្បត្តិរហូតដល់ ២២០លានដុល្លារអាមេរិក។

3-តារាភាពយន្តអាមេរិក Vin Diesel -100,192,585 Like

តារាភាពយន្តក្បាលត្រងោល Mark Sinclair ជាឈ្មោះដែលគេស្គាល់ច្រើនជាងឈ្មោះពិត Vin Diesel ។ លោកជាតួឯកក្នុងរឿងដ៏ល្បី Fast & Furious ។ លោកមានអាយ៤៩ឆ្នាំ មានមិត្តស្រីជាតារាម៉ូដែល ជនជាតិម៉ិកស៊ិក Paloma Jimenez និងមានកូន៣នាក់។

4-ក្លិបបាល់ទាត់ FC Barcelona - 94,195,765 Like

ជាក្លិបបាល់ទាត់ដ៏ល្បី ក្នុងក្របខណ្ឌប្រទេសអេស៉្បាញ ដែលសម្បូរទៅដោយកីឡាករល្បីជាច្រើន ដូចជា Lionel Messi , Luis Suárez ហើយក្លឹបបាល់ទាត់នេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧០ មកម្ល៉េះ។

5-ក្លិបបាល់ទាត់ Real Madrid CF -91,888,322 Like  

Real Madrid ជាក្លឹបដ៏ល្បីរបស់អេស៉្បាញផងដែរ ។ កីឡាករល្បីៗជាច្រើនត្រូវបានទិញ ទៅលេងនៅក្លិបមួយនេះ។ ក្លឹបបាល់ទាត់ Real Madrid CF ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩០២ មកម្ល៉េះ ដែលមកដល់ពេលនេះ មានអាយុកាល១១៤ឆ្នាំមកហើយ។

6-តារាចម្រៀង លោក Eminem - 91,636,238 Like

តារាចម្រៀងរ៉េបរបស់អាមេរិក លោក Eminem មានអាយុ៤៣ឆ្នាំ។ បទចម្រៀង «Love The Way You Lie» របស់លោក ជាមួយតារាចម្រៀង Rihanna មានទស្សនាតាម Youtube រហូតដល់ 
1,137,079,599 views។  

7-តារាបាល់ទាត់ Lionel Messi - 86,750,146 Like

ខ្សែប្រយុទ្ធដ៏មុតស្រួចជនជាតិអាហ្សង់ទីនរូបនេះ កំពុងលេងឲ្យក្លិបបាល់ទាត់ Barcelona អេស៉្បាញ។ លោកមានអាយុ២៩ឆ្នាំ មានមិត្តស្រីជាតារាម៉ូដែលជនជាតិ អាហ្សង់ទីនដូចគ្នា ឈ្មោះ  Antonella Roccuzzo និងកូន២នាក់។  

8-តារាចម្រៀង Rihanna - 81,980,338 Like

នាងជាតារាចម្រៀងដ៏ល្បីវ័យ២៨ឆ្នាំ រស់នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ នាងត្រូវបានគេព្យាករណ៍ទ្រព្យសម្បត្តិថា មានប្រហែល២៣០លានដុល្លារអាមេរិក នៅឆ្នាំ២០១៦នេះ។

9-YouTube - 81,541,847 Like

Facebook Page គេហទំព័រ YouTube ជាប់លេខ៩ ដែលមានអ្នក Like ច្រើនជាងគេ។

10-តារាចម្រៀង Justin Bieber - 77,529,814 Like

តារាចម្រៀងជនជាតិកាណាដា Justin Bieber បច្ចុប្បន្នរស់នៅក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។ ម្ចាស់បទ Baby វ័យ២២ឆ្នាំ ដែលសំបូររឿងអាស្រូវរូបនេះ ត្រូវបានគេបញ្ជាក់ មានទ្រព្យសម្បត្តិ រហូតដល់ ២០០លានដុល្លារក្នុងឆ្នាំ២០១៦នេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Facebook Mark Zurkerberg