CamNews

ទូរស័ព្ទ 

បែកធ្លាយកំណែគំរូ iPhone 7 Plus មានពណ៌ទឹកសមុទ្រចាស់(វីដេអូ)

កំណែលំដាប់កំពូលបំផុតរបស់ iPhone 7 អាចនឹងបំពាក់កាមេរ៉ាភ្លោះ ផ្លាស់ប្ដូរខ្សែអង់តែន និង
បោះបង់រន្ធដោតកាស 3,5 mm។

ស្មាតហ្វូនគំរូ ដែលត្រូវបានគេជឿថាជា iPhone 7 Plus បង្ហាញខ្លួននៅក្នុងវីដេអូមួយរបស់ទំព័រ
Unbox Therapy នៅលើ Youtube ។ ចំនុចដែលគួរចាប់អារម្មណ៍គឺថា ស្មាតហ្វូននេះ មានពណ៌
ទឹកសមុទ្រចាស់ ស្រដៀងទៅនឹង Zenfone 3 ថ្មីដែលទើបចេញលក់។ ក្រៅពីនេះ ចំនុចលំអិត
ផ្សេងៗ គឺសុទ្ធតែដូចទៅនឹងព័ត៌មានចចាមអារ៉ាម និងរូបភាពបែកធ្លាយកន្លងមក។

ខាងក្រោយរបស់ស្មាតហ្វូនគំរូ iPhone 7 Plus គឺមានកាមេរ៉ាភ្លោះ ក្នុងនោះមានកាមេរ៉ាមួយមាន
សេនសឺរ 12 megapixel បំពាក់បច្ចេកវិទ្យាទប់ទល់នឹងភាពរំញ័រ OIS។ ចំណែកកាមេរ៉ាមួយទៀត
ត្រូវបានបំពាក់មុខងារ zoom អុបទិច។ ខ្សែអង់តែនដែលអូសកាត់ទទឹងខ្នង ត្រូវបានរើទៅដាក់
នៅគែមខាងលើរបស់ទូរស័ព្ទ ខណៈដែលគែមខាងក្រោម លែងមានរន្ធដោតកាស។

ទំព័រ Phonearena ឱ្យដឹងថា បណ្ដាកំណែគំរូ iPhone 7 Plus សុទ្ធតែមានរន្ធតភ្ជាប់ឆ្លាតវៃ ដូចទៅ
នឹង iPad Pro ប៉ុន្តែ Apple ប្រហែលជានឹងបំបាត់ចោល នៅលើស្មាតហ្វូនថ្មីដែលនឹងបង្ហាញខ្លួននៅ
ខែកញ្ញាខាងមុខ។

ប្រែសម្រួល ៖ បុត្រា


Tags: iPhone 7 Plus ទូរស័ព្ទ