CamNews

ព័ត៌មានជាតិ 

ក្រសួង៣ ចេញប្រកាសកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ឲ្យឡើងចុះតាមទីផ្សារអន្តរជាតិ

(ភ្នំពេញ)៖ ក្រសួងចំនួន៣ រួមមាន៖ ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  និងក្រសួងរ៉ែ និង ថាមពល បានសម្រេច ចេញសេចក្តីប្រកាសរួមស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយបេ្រងឥន្ធនៈនៅកម្ពុជា។ សេចក្តីប្រកាសធ្វើឡើង ដើម្បី ឲ្យស្ថានីយប្រេងឥន្ធនៈទាំងអស់ ត្រូវលក់តាមតម្លៃឡើងចុះ នៃទីផ្សារអន្តរជាតិ។

សេចក្តីប្រកាសរួម ដែលធ្វើឡើងកាលពីថ្ងៃទី០៩ ខែមីនា ហើយអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី១០ ខែមីនា នេះ  បានឲ្យដឹងថា «សេចក្តីប្រកាសកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយបេ្រងឥន្ធនៈនៅកម្ពុជា» មានចំនួន ១១មាត្រា។

មាត្រា៥ នៃសេចក្តីប្រកាស បានកំណត់ថា គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈ ដែលលក់ប្រេងម៉ាស៊ូត ត្រូវមានប្រភេទផលិតផលប្រេងម៉ាស៊ូតលក់ក្នុងតម្លៃមិនលើពីថ្លៃ ដែលបានគណនាតាមរូបមន្ត។ ក្នុងមាត្រានេះ បានបញ្ជាក់ទៀតថា គ្រប់ស្ថានីយលក់រាយប្រេង ឥន្ធនៈ ដែលលក់ប្រេងសាំង ត្រូវមានប្រភេទផលិតផលប្រេងសាំងធម្មតា ឬសាំងស៊ុបពែរលក់ក្នុងតម្លៃមិនលើសពីថ្លៃ ដែលបាន កំណត់តាមរូបមន្ត។

ក្នុងសេចក្តីប្រកាសនេះ ក៏បានប្រកាសផាកពិន័យ ៤លានរៀល ពីម្ចាស់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងឡាយ ដែលលក់តម្លៃលើស ថ្លៃគណនាតាមរូបមន្តបានកំណត់៕
សូមអានសេចក្តីប្រកាសរួម ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh