CamNews

ទូរស័ព្ទ 

នេះគឺជារូបភាពពិតដំបូងគេ របស់ Galaxy Note7?

តើនេះគឺជារូបថតពិតដំបូងរបស់ហ្វាប្លែតលំដាប់កំពូល Galaxy Note7 របស់ Samsung មែនឬ
មិនមែន?

នេះអាចជារូបភាព​ពិត​ដំបូងគេបង្អស់របស់ Galaxy Note7

Samsung កំពុងតែត្រៀមខ្លួនដើម្បីបញ្ចេញហ្វាប្លែតលំដាប់កំពូលបំផុតរបស់ខ្លួន គឺ Galaxy Note7
នៅប៉ុន្មានសប្ដាហ៍ខាងមុខ។ ព័ត៌មានស្ដីអំពីឧបករណ៍នេះ នៅតែត្រូវបានគេចុះផ្សាយកាន់តែ
ច្រើនឡើងៗ។ រូបថតមួយចំនួនរបស់ Galaxy Note7 ក៏បង្ហាញខ្លួនជាបន្តបន្ទាប់នៅលើប្រព័ន្ធអ៊ីន
ធឺរណែត ប៉ុន្តែមានរីសូលូសឹនទាប (មិនច្បាស់) ឬមួយគ្រាន់តែជាកំណែ render ។ មនុស្សជាច្រើន
នៅតែចង់ដឹងថា តើ ជាក់ស្ដែង Galaxy Note7 មានរូបរាងបែបណា?

សំណាងល្អ ថ្មីៗនេះ រូបថតលេចធ្លាយមួយបានឱ្យយើងដឹងច្បាស់អំពីរូបរាងរបស់ Galaxy Note7
(បើសិនវាជា រូបពិត)។ ប៉ុន្តែ ដោយសារស្មាតហ្វូននេះ មិនបង្ហាញអំពីកម្មវិធី ដូច្នេះ វាក៏មិនបាន
ផ្ដល់ ព័ត៌មានច្រើនអំពីមុខងារបនានារបស់វា។

ផ្នែកខាងលើរបស់អេក្រង់ ត្រូវបានបិទបាំង (នេះអាចជាទីតាំងរបស់មុខងារស្កេនគ្រាប់ភ្នែក)។ ក្រៅ
ពីនេះ យើងក៏បានឃើញមានកាមេរ៉ាខាងមុខ ជាមួយនឹងភ្លើង Flash LED។

គួររំលឹកថា មុននេះ រូបភាពមួយដែលបានបែកធ្លាយ បានបង្ហាញថា Galaxy Note7 នឹងមានបី
ពណ៌សម្រាប់ជ្រើសរើស។
តាមការគ្រោងទុក Samsung Galaxy Note7 នឹងត្រូវបានបង្ហាញខ្លួននាដើមខែសីហាខាងមុខ ដូច្នេះ
ដើម្បីបានដឹងច្បាស់បំផុត មានតែរង់ចាំដល់ថ្ងៃបង្ហាញខ្លួនតែប៉ុណ្ណោះ។

ខាងក្រោមនេះ ក៏ជាបណ្ដា​រូប​ភាព​ដែលត្រូវបាន​គេ​ជឿថា ជារបស់ Samsung Galaxy Note7 ដែល
បានលេចធ្លាយក្នុងរយៈពេលកន្លង ៖

ប្រែសម្រួល ៖ តារា


Tags: Galaxy Note 7 ស្មាតហ្វូន រូបភាពបែកធ្លាយ