CamNews

កីឡាអន្តរជាតិ 

ដល់​ថ្នាក់​ហ្នឹង​ផង! Mourinho សរសេរ​សំបុត្រ​ទៅ​ក្លឹប Man Utd ដើម្បី​សុំ​ធ្វើ​គ្រូ​បង្វឹក

(ក្រុងឡុងដ៍)៖ គ្រូបង្វឹកដែលកំពុងអត់ការងារធ្វើ Jose Mourinho បានសរសេរសំបុត្រ១ច្បាប់ ដែលមាន៦ទំព័រផ្ញើទៅ កាន់ក្លឹប Manchester United ដើម្បីសុំធ្វើ ជាអ្នកចាត់ការថ្មីរដូវកាលក្រោយ ជំនួសកៅអីគ្រូបង្វឹកបច្ចុប្បន្នលោក Louis van Gaal នេះបើយោងតាមភ្នាក់ងារ Jorge Mendes របស់លោក Mourinho ថ្លែងប្រាប់ Mirror ថ្ងៃនេះ ។

ការសរសេរសំបុត្រសុំការងារធ្វើនោះដែរ គឹប្រហែលជាលោក Jose Mourinho បានមើលឃើញថា កៅអីរបស់លោក Louis van Gaal នៅកីឡដ្ឋាន Old Trafford កាន់តែក្តៅទៅៗ ពោលគឺក្រោយពេលដឹកនាំ Man Utd ចាញ់ក្រុមភ្ញៀវ Southampton ១-០ ក្នុងទឹកដីកាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍ មុន ហើយដើម្បីបានមុនគេ ផងដែរ គឺស្របពេលដែលគ្រូបង្វឹក Pep Guardiola និង Diego Simeone កំពុងតែត្រូវបាន Man Utd ចាប់អារម្មណ៍ដូចគ្នានោះ ។

អត្ថន័យសំខាន់ក្នុងសេចក្តីសំបុត្រទាំង៦ទំព័រនោះមានន័យថា “ខ្ញុំអាចដឹកនាំ Manchester United ឈ្នះពាន Premier League មកវិញ ដូច សម័យលោក Sir-Alex Ferguson ដែរ ប្រសិនបើខ្ញុំបានដឹកនាំក្រុមមួយនេះរដូវកាលក្រោយ ហើយសូមឲ្យថ្នាក់ដឹកនាំក្លឹបបិសាចក្រហមគិតឲ្យ មែនទែន ដោយខ្ញុំបាទជាមនុស្សសំខាន់ទី១ផងដែរ ក្នុងចំណោម បេក្ខជនដទៃ ក្នុងការជំនួសកៅអីគ្រូបង្វឹកហូឡង់ Louis van Gaal” ។

ទន្ទឹមនឹងនោះដែរ ភ្នាក់ងារ Jorge Mendes ក៏បានសង្កត់ធ្ងន់ថា គ្រូបង្វឹកវ័យ៥២ឆ្នាំខាងលើនេះ រឹតតែអន្ទះសារចង់ដឹកនាំ Man Utd មែនទែន តែក៏ត្រូវបានគេ រិះគន់ផងដែរថា មិនសមហេតុផល និងមានសីលធម៌ទាល់តែសោះ ខណៈ ដែលក្លឹបមិនទាន់បានបណ្តេញគ្រូបង្វឹកចាស់ចេញនៅឡើយ ហើយក៏មិនយល់មុខ គ្រូបង្វឹកដូចគ្នា ជាពិសេសលោក Louis van Gaal តែម្តង ។

តែយ៉ាងណាក៏ដោយ រយៈពេល២៤ម៉ោងមកនេះ Man Utd មិនទាន់មានប្រតិកម្ម ក៏ដូចជាការឆ្លើយតបយ៉ាងណានៅឡើយទេ ចំពោះសំណើរបស់គ្រូ បង្វឹកដែលត្រូវបាន Chelsea បណ្តេញចេញពីតំណែងកាលពីខែធ្នូ ឆ្នាំ២០១៥ នៅ ឡើយ ខណៈដែល Louis van Gaal បានកំពុងតែរងសម្ភាធ យ៉ាងខ្លាំង និងប្រឈមនឹងការបណ្តេញចេញដែរហើយ នោះ ៕

លោក Jose Mourinho

លោក Louis van Gaal

ក្រុមកីឡាករ Man Utd បាក់មុខ ក្រោយចាញ់ Southampton ១-០ ក្នុងទឹកដី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Mourinho