CamNews

ភាពយន្ត 

ទស្សនា រឿង “First Man” ខ្សែភាពយន្តប្រវិត្តសាស្រ្តពី បុរសដំបូងដែល

កំសាន្ត ៖ តារាសម្ដែងដ៏ល្បីល្បាញលោក Ryan Gosling ដែរលោកអ្នកមួយចំនួនធ្លាប់បានស្គាល់គាត់រួចមកហើយតាមរយះខ្សែរភាពយន្តរឿងជាច្រើនដូចជា “La La Land”​​ និង​ “The Notebook” ។ ឥលូវនេះតារាសម្ដែងដ៏សង្ហា និងមានមន្តស្នេហ៏ម្នាក់នេះបានត្រលប់មកវិញនៅក្នុងខ្សែរភាពយន្តថ្មីរឿង “First Man” ក្នុងតួអង្គ Neil Armstrong។

“First Man” ដែលជាខ្សែរភាពយន្តឆ្លោះបញ្ចាំងអំពី រឿងរ៉ាវប្រវិត្តិសាស្រ្តនៅពីក្រោយបេសកកម្មមនុស្សដំបូងនៅភពព្រះច័ន្ទ ដែលផ្ដោតសំខាន់ទៅលើការធ្វើដំណើរទៅភពព្រះច័ន្ទរបស់លោក Neil Armstrong។ ជាមួយនិងបេសកកម្មនេះលោក Neil Armstrong ប្រឈមមុខនឺងគ្រោះថ្នាក់ ព្រមទាំងការពលីគ្រប់សព្វបែបយ៉ាងដូចជាគ្រួសារ និងមនុស្សជាទីស្រលាញ់ ដើម្បីមនុស្សជាតិ ដែលបានធ្វើអោយលោកក្លាយជាវិរះបុរសមួយរួប។ ជាមួយនិងខ្សែរភាពយន្តនេះលោកអ្នកនឹងបានទស្សនានូវទុក្ខលំបាក ព្រមទាំងឧបសគ្គ ជាច្រើនដែលលោក Armstrong និងក្រុមអាវកាសយានិកបានជួបប្រទះកំឡុងពេលបំពេញបេសកកម្មរយះពេលជាង១០ឆ្នាំ។

ចង់ដឹងថាតើ​ ការធ្វើដំណើរទៅកាន់ភពព្រះច័ន្ទរបស់លោក Armstrong មាននៅឧបសគ្គបែបណាខ្លះនោះ? តើលោក​ Neil Armstrong ប្រើនៅយុត្តសាស្រ្ត បែបណាទើបអាចក្លាយជាបុរសដំបូងដែលបានជាន់លើភពព្រះច័ន្ទ? សូមកកុំភ្លេចមកទស្សនារឿង "First Man " ដែលមានចាប់បញ្ចាំងនៅគ្រប់រោងភាពយន្តពីពេលនេះតទៅ។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article