CamNews

ទូរស័ព្ទ 

Oppo Find 5 មានបន្ថែម Version 32GB លក់ក្នុងតំលៃ 569 USD

ថ្មីៗនេះ Oppo បានបង្ហាញនៅលើ Facebook ផ្លូវការរបស់ខ្លួនថា ឥឡូវនេះ Find 5 មានបន្ថែម
Version 32 GB មួយទៀតពីលើ Version 16 GB ដែលកំពុងដាក់លក់លើទីផ្សារបច្ចុប្បន្ន ដែល
នឹងដាក់លក់ក្នុងតំលៃ 569 USD។ 

សព្វថ្ងៃនេះ ស្មាតហ្វូនប្រើ Android 4.1 ជាមួយអេក្រង់ 5" Full-HD របស់ Oppo មានតែ Version
16GB តែមួយទេ ដែលកំពុងដាក់លក់ក្នុងតំលៃ 499 USD។ ពេលនេះ លោកអ្នកគ្រាន់តែថែម
លុយតែ 70 USD ប៉ុណ្ណោះ នោះលោកអ្នកនឹងទទួលបានស្មាតហ្វូន Find 5 មានមេម៉ូរីច្រើនជាង
មុនដល់ទៅពីរដង ពោលគឺ 32 GB។ ទន្ទឹមនឹងនោះ Oppo ក៏បានពង្រីកដាក់លក់លើទីផ្សារមួយ
ចំនួនថែមទៀតផងដែរនៅថ្ងៃខាងមុខ ដែលក្នុងនោះរួមមាន៖ កាណាដា, អង់គ្លេស, អេស្បាញ,
អូស្រ្តាលី, អាឡឺម៉ង់, បារាំង, ម៉ាឡេស៊ី, ស្វីស, សាំងហ្គាពួរ, ហ្វាំងឡង់, ក្រិច, ញូហ្សេលេន, ជប៉ុន,
ហុងកុង, ណរវែល។

លក្ខណៈពិសេសៗមួយចំនួននៃស្មាតហ្វូន Oppo Find 5:

> អេក្រង់ Full-HD 5"
> CPU 1.5Ghz Quad Core Snapdragon APQ8064
> RAM 2GB
> សំបកធ្វើពីអាលុយមីញ៉ូម មានកម្រាស់ 8,8mm
> Camera 13MP sensor BSI របស់ Sony
> ថ្ម 2500mAh
> ប្រព័ន្ធប្រតិបត្តិការ Android 4.1
> មេម៉ូរីក្នុង 16/32GB

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Oppo Find 5 32GB smartphone hightech