CamNews

ទូរស័ព្ទ 

iPhone 7 Pro ដែលមានកាមេរ៉ាភ្លោះ នៅតែបង្ហាញខ្លួន លើអ៊ីនធឺរណែត បើទោះគេថាមិនមាន

បើទោះជាមានព័ត៌មានលើកឡើងថា Apple នឹងឧទ្ទេសនាម iPhone 7 តែពីរកំណែ និងមិនមាន
កំណែកាមេរ៉ាភ្លោះក៏ដោយ ប៉ុន្តែ រូបភាពស្ដីអំពី iPhone 7 Pro នៅតែបន្តបង្ហាញខ្លួនលើអ៊ីនធឺរ
ណែត។

ការដែល iPhone នឹងបង្ហាញខ្លួនពីរ ឬបីកំណែជំនាន់ថ្មី និងថាតើ iPhone 7 នឹងមានកាមេរ៉ាភ្លោះ
ដែរឬអត់ នៅតែជារឿងដែលមានមតិផ្ទុយគ្នា។ Evan Blass ដែលជាអ្នកល្បីឈ្មោះក្នុងការបញ្ចេញ
ព័ត៌មានបែកធ្លាយប៉ុន្តែត្រឹមត្រូវ ថ្មីៗនេះ បានប្រកាសថា Apple នឹងឧទ្ទេសនាមតែ iPhone 7 និង
7 Plus ក្នុងខែកញ្ញាខាងមុខ ដោយមិនមានវត្តមានរបស់ iPhone 7 Pro ដែលមានកាមេរ៉ាភ្លោះ
នោះទេ។

គំរូ iPhone 7 Pro ដែលមានកាមារ៉ាភ្លោះ និង​មានបួនពណ៌ដូច 6s

ក៏ប៉ុន្តែ Nowhereelse ដែលជាទំព័រមួយធ្លាប់បញ្ចេញព័ត៌មានត្រឹមត្រូវស្ដីអំពីផលិតផលថ្មីរបស់
Apple បែរជានិយាយថា Apple នៅតែនឹងដាក់លក់ iPhone 7 Pro ដែលមានកាមេរ៉ាភ្លោះ។

ទំព័រនេះក៏ទើបតែបានបង្ហោះរូបថតមួយចំនួនស្ដីអពី iPhone គំរូជំនាន់ថ្មី។ ខុសពី iPhone 7 សា្មត
ហ្វូនគំរូ iPhone 7 Pro មានរូបរាងធំជាង មានកាមេរ៉ាភ្លោះ និងមាន Smart Connector នៅខាង
ខ្នង។

ក្រៅពីគំរូ iPhone 7 Pro ដែលមានកាមេរ៉ាភ្លោះ ទំព័រ Nowhereelse ក៏បានបញ្ចេញរូបថតថ្មីមួយ
ចំនួន ស្ដីអំពីគំរូ iPhone 7 ដែលបញ្ជាក់ថា ម៉ូដែលនេះ មានរូបរាង និងទំហំ មិនខុសគ្នាប៉ុន្មាន ធៀប
នឹង iPhone 6s។ ប៉ុន្តែ Apple នឹងបំបាត់រន្ធដោតកាស ដោយប្រើរួមគ្នាជាមូយនឹងរន្ធ Lightning ។

iPhone 7 មានទំហំ និង​រចនារូប​រាង ស្រដៀងនឹង​ iPhone 6s

ប៉ុន្តែ ស្មាតហ្វូននេះ មានការ​កែប្រែ​មួយចំនួនតូចនៅ​ខាងខ្នង ហើយ​អាចនឹង​មាន
កំណែពណ៌ខៀវ​ងងឹង ឬ​ពណ៌ខ្មៅ

ប្រែសម្រួល ៖ បុត្រា


Tags: iPhone 7 Pro ស្មាតហ្វូន ទូរស័ព្ទ