CamNews

តារា 

Ronaldo ថ្លែងអំណរគុណទស្សនិកជន ដែលបានរួមគ្នាធ្វើបដារូបខ្លួននៅកីឡាដ្ឋាន តាម Facebook

នៅក្នុងជំនួបរវាងក្រុម Real Madrid និង Galatasaray យប់មិញនេះ អ្នកគាំទ្ររបស់ Ronaldo
បានធ្វើអោយ Ronaldo មានកំលាំងកាយកំលាំងចិត្តជាខ្លាំង ដោយសារតែការស្រឡាញ់របស់
អ្នកគាំទ្ររបស់ខ្លួន ។

Ronaldo thanked fans touched by Real on facebook 1

យប់មិញនេះ អ្នកគាំទ្ររបស់ Ronaldo បានប្រមូលផ្តុំគ្នា ចូលរួមទស្សនាការប្រកួតបាល់ទាត់
រវាង Real Madrid និង Galatasaray ដែលធ្វើឡើងនៅទឹកដី Bernabeu របស់ Real Madrid ។
អ្វីដែលគួរអោយសោកស្តាយនោះគឺ Ronaldo មានរបួសមិនបានចូលលេងឡើយ តែយ៉ាងណា
ក្តីពេលដែលឃើញរូបថត ដែលអ្នកគាំទ្រ ធ្វើបដាយ៉ាងធំមួយដោយមានរូបខ្លួននៅលើនោះ
ហើយថែមទាំងមានអ្នកគាំទ្រ ពាក់មុខ Ronaldo ជាច្រើនទៀត ធ្វើអោយ Ronaldo រំភើបចិត្ត
ជាខ្លាំង ។



Ronaldo ក៏បានបង្ហាញសេចក្តីសប្បាយរីករាយ និងថ្លែងអំណរគុណ ទៅកាន់អ្នកគាំទ្ររបស់
ខ្លួនតាមបណ្តាញ Facebook ផ្ទាល់តែម្តង ។ គួរបញ្ជាក់ផងដែរថា មុខរបស់ Ronaldo ត្រូវបាន
អ្នកគាំទ្រពាក់មានចំនួនរហូតដល់ទៅ ៤៥០០០ នាក់ឯណោះ ៕

Ronaldo thanked fans touched by Real on facebook 5

Ronaldo thanked fans touched 2 Real on facebook

 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14 


Tags: ronaldo star football real madrid cristiano ronaldo bernabeu