ព័ត៌មានអន្ដរជាតិ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតមានឡើងក្នុងផ្ទះ សេវាកម្មអ៊ីធើណេត នៅទីក្រុង តៃប៉ិ ប្រទេសតៃវ៉ាន់ ដោយករណីបុរសម្នាក់បានស្លាប់ក្នុង កៅអីមុខកុំព្យូទ័រប្រើអ៊ិនធើណេត ក្រោយពីប្រើពេលវេលាអស់រយៈពេល ៣ ថ្ងៃដើម្បីធ្វើសង្គ្រាមជាមួយ ហ្គេម ( Game) ។
បុរសជនជាតិតៃវ៉ាន់វ័យ ៣២ ម្នាក់បានត្រូវគេសង្ស័យថា ស្លាប់បាត់បង់ជីវិតនៅលើកៅអី ក្នុងបន្ទាប់អ៊ិនធើណេត ធ្វើឲ្យមានការភ្ញាក់ផ្អើល ឆោឡោពាសពេញហ៊ាងទាំងមូល ។ សាកសពដែលត្រូវបានរាយការណ៍នេះ មានឈ្មោះថា Hsieh ដែលជាអតិថិជនសំខាន់បំផុត តែងតែទៅទីនោះជារៀងរាល់ថ្ងៃ ។ មុនហេតុការណ៍ដែលកើតឡើងដូច្នោះ សាកសពត្រូវបានបុគ្គលិក និង មិត្ដរួមល្បែងកម្សាន្ដដូចគ្នាយល់ច្រលំថា គាត់កំពុងតែ គេងលក់ ពីព្រោះកន្លងមកគាត់តែងតែមានទំលាប់អស់កម្លាំង ហើយគេងមួយស្របក់ ។ ប៉ុន្ដែពេលនេះ មិនដូចជារាល់ដងទេ ខណៈពេលដែល បុគ្គលិករៀបចំទុកដាក់ស្រាប់តែសង្ស័យថា គាត់មិនបានដកដង្ហើម ហើយគ្មានសកម្មភាពអ្វីទាំងអស់ ទើបធ្វើឲ្យភ្ញាក់ផ្អើល ហៅអ្នកដទៃទៀត ឲ្យប្រញាប់នាំគាត់ទៅមន្ទីពេទ្យ ប៉ុន្ដែជាអកុសលពេលទៅដល់មន្ទីពេទ្យ ក្រោយការពិនិត្យរបស់គ្រូពេទ្យ បានបង្ហាញថា គាត់បានស្លាប់បាត់ទៅហើយ ។ មូលហេតុដែលបង្កឡើងដូច្នោះគឺត្រូវទទួលការសន្និដ្ឋានពីគ្រូពេទ្យថាស្លាប់ដោយ សាគាំងបេះដូង ។
ទន្ទឹមនឹងករណីស្លាប់ដោយសារ ការញៀននឹងអ៊ិនធើណេត ដូច្នោះ យោងតាមរបាយការណ៍ប៉ូលីសបានបញ្ជាក់ឲ្យដឹងថា នេះគឺជាករណីទី ២ ហើយបន្ទាប់ពីករណីទី ១ បានកើតមានកាលពីឆ្នាំ ២០១៤ ។ មន្រ្ដីប៉ូលីសបានបន្ថែមទៀតថា ករណីនេះបណ្ដាលមកពីម្ចាស់ហ៊ាង ខ្វះការយកចិត្ដទុកដាក់ខ្ពស់ដល់អតិថិជន ទើបបង្កឡើងដូច្នោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ channelnewsasia