CamNews

ប្លែកៗ 

និស្សិតត្រូវបង្ខំឱ្យពាក់មួកក្រដាស ដើម្បីទប់ស្កាត់ ការលួចចម្លង ពេលប្រឡង

មួកក្រដាសដែលត្រូវបានរចនាឡើងដោយគ្រូបង្រៀននៅសកលវិទ្យាល័យ Kasetsart ប្រទេស
ថៃ នេះ គឺក្នុងបំណងទប់ទល់នឹងការលួចចម្លង ក្នុងអំឡុងពេលនៃការប្រឡងរបស់សាលា។

ដើម្បីទប់ស្កាត់ឱ្យបានជាដាច់ខាតនូវស្ថានភាពលួចចម្លងពីគ្នា ក្នុងពេលប្រឡង ក្រុមគ្រូបង្រៀន
នៅសកលវិទ្យាល័យ Kasetsart នៃប្រទេសថៃ បានសម្រេចចិត្ដចាត់វិធានការថ្មី និងចម្លែកបំផុត
ដោយបង្ខំឱ្យសិស្សពាក់មួកក្រដាស ដែលមានរូបរាងដូចទៅនឹងមួកក្សត្រី ម៉ុងហ្គូលី។ មួកក្រដាស
នេះ មានមុខងារបិទបាំង “ចក្ខុវិស័យ” របស់សិស្សខិលខួច ក្នុងពេលប្រឡង។

និស្សិតថៃ ពាក់មួកការពារ ការលួចចម្លង អំឡុងពេលប្រឡង

មួកចម្លែកដែលជាស្នាដៃនៃគំនិតច្នៃប្រឌិតនេះ ត្រូវបានធ្វើឡើងអំពីក្រដាស ចំនួន ២សន្លឹកនៅ
សងខាង ហើយវាមានប្រសិទ្ធិភាពខ្ពស់ ក្នុងការរារាំងអ្នកពាក់ មិនឱ្យមើលឃើញចម្លើយរបស់អ្នក
ដែលអង្គុយក្បែរខ្លួន។

ប្រភពព័ត៌មាន បានឱ្យដឹងថា  និស្សិតប្រមាណជា ១០០នាក់  នៃផ្នែកឧស្សាហកម្មកែច្នៃ  របស់
សកលវិទ្យាល័យខាងលើ បានចូលរួមប្រឡង និងត្រូវពាក់មួកប្រភេទពិសេសនេះ គ្រប់គ្នា។ ប៉ុន្ដែ
គណកម្មការនាយកបានអះអាងថា ការកំណត់នេះ ត្រូវបានធ្វើឡើងក្នុងបំណងល្អ មិនមែនជាការ
បង្អាប់ដល់និស្សិតនោះទេ។

ភាគីខាងសកលវិទ្យាល័យ Kasetsart បកស្រាយថា បន្ទប់ប្រឡងរបស់សាលា មានភាពតូចចង្អៀត
ខណៈដែលសិស្សមានច្រើន ដូច្នេះ ការអង្គុយក្បែរគ្នាពេក សិស្សទាំងឡាយអាចលួចចម្លងពីគ្នា
បានដោយងាយ បង្កឱ្យមានផលប៉ះពាល់ខ្លាំងដល់ចំណេះដឹងពិតរបស់ពួកគេ មូលហេតុនេះហើយ ដែលនាំឱ្យឈ្នួតក្បាលដែលមានរាងដូចទៅនឹងមួករបស់ក្សត្រី ម៉ុងហ្គោលី ត្រូវបានបង្កើតឡើង៕


ដោយ ៖ តារា
ប្រភព ៖ straitstimes


Tags: Thai students exam blinkers Kasetsart cheating