CamNews

កីឡាអន្តរជាតិ 

Chelsea ទម្លាក់ Man City ៥-១ ឡើង​វគ្គ​៨​ក្រុម​នៃ​ពាន FA Cup យប់​មិញ (Video Inside)

(ក្រុងឡុងដ៍)៖ ក្រុមជើងឯក Premier League តោខៀវ Chelsea បានទម្លាក់គូប្រជែង Manchester City ត្រឹម​វគ្គ​១៦​ក្រុម ដើម្បី​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នា​យប់​មិញ​នេះ ក្រោម​លទ្ធផល​យ៉ាង​គាប់​ប្រសើរ ៥-១ នៅ​កីឡដ្ឋាន Stamford Bridge នៃ​ពាន​លំដាប់​ទី២​អង់គ្លេស FA Cup ។

គ្រូបង្វឹកស្តីទី Guss Hiddink បាន​ប្រើ​ឈុត​ខ្លាំង​១១​នាក់​ដំបូង​ទាំង​អស់ ដើម្បី​ទប់​ទល់​ជា​មួយ​នឹង​ប្រើ​យុវ​ជន​ដល់​ទៅ​៥​នាក់ ក្នុងជំនួបប៉ះក្រុមខ្លាំង Man City យប់មិញ ដោយ​អាច​បំបែក​សំណាញ់​ទី Willy Caballero រហូត​ដល់​ទៅ​៥​គ្រាប់​ផ្ទួនៗ​ដោយ​មិន​នឹក​ស្មានក្នុងវគ្គទី២មក ក្រោយពេលដែល Diego Costa រក​បាន​គ្រាប់​ទី១​នៅ​នាទី​ទី៣៥ និង​ត្រូវ​បាន David Faupala តាមស្មើវិញនៅ២នាទីបន្ទាប់ ។

Willian, Gary Gahill, Eden Hazard និង Bertrand Traore សុទ្ធតែរកបានម្នាក់១គ្រាប់ដូចគ្នានៅនាទីរៀងគ្នា៤៨ ៥៣ ៦៧ និង ៨៩ ក្នុង​ការ​បង្ក​ភាព​ភ្ញាក់​ផ្អើល​នៅ​ក្នុង​វគ្គ​៨​ក្រុម​នោះ ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League