CamNews

ភាពយន្ត 

ទស្សនិកជននឹងប្លែកភ្នែកជាមួយរឿង Valerian And The City of A Thousand Planets ទីក្រុងមួយពាន់ភព

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះនៅរោងភាពយន្ត Major Cineplex by Cellcard បានធ្វើការដាក់សម្ភោធរឿង Valerian And The City of A Thousand Planets ជាប្រភេទ 4Dx ដែលរឿងនេះជាស្នាដៃថ្មីរបស់ផលិតករភាពយន្តលោក Luc Besson នេះ ចូលរួមសម្តែងដោយ Dane Dehaan និង Cara Delevingne ដែលដើរតួជាភ្នាក់ងារអវកាស កំពុងបំពេញបេសកកម្មដើម្បីសង្គ្រោះភពផែនដី។ ចំនុចសំខាន់នោះគឺ រឿងនេះមានរបស់ពិសេសៗជាច្រើនសម្រាប់អ្នកទស្សនា ដូចជាទីតាំងថត និងសម្លៀកបំពាក់របស់តួអង្គ ដែលមើលទៅប្លែកភ្នែក ហើយទាក់ទាញទៀតផងជាពិសេស មានតួតារាចម្រៀងចង្វាក់ R&B ដ៏ល្បីឈ្មោះគឺកញ្ញា Rihanna ព្រមទាំងតារាចម្រៀងកូរ៉េពីក្រុមEXO ដ៏ល្បីគឺលោក Kris Wu ក៏មានវត្តមានក្នុងភាពយន្តនេះផងដែរ។ ហើយរឿងនេះផងដែរបានផ្អែកលើសៀវភៅត្លុក បែបផ្សងព្រេងវិទ្យាសាស្ត្រមួយ រឿងនេះនិយាយពីការធ្វើដំណើរឆ្លងលំហ និងពេលវេលាជាមួយភ្នាក់ងារ Valerian និងដៃគូ Laureline ដើម្បីការពារទីក្រុងកាឡាក់ស៊ីមួយឈ្មោះ Alpha។ យើងមកជួបតួអង្គក្នុងរឿងទាំងអស់គ្នា ដែលរួមមានសត្វចម្លែក និងមនុស្សយន្ត។




ធ្លាប់មើលរឿងបែបវិទ្យាសាស្ត្រច្នៃប្រឌិតទេ? អញ្ចឹងមកមើលរូបខាងក្រោម ដើម្បីស្ទាបស្ទង់ឲ្យដឹងថា ហេតុអីបានជាអ្នកគួរតែទៅទស្សនា ឬមើល "Valerian and The City of a Thousand Planets" ម្តងទៀត!
រឿង “Valerian និងទីក្រុងមួយពាន់ភព” ឬ "Valerian and The City of a Thousand Planets" កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយជាប្រភេទ 2D/3D/ATMOS/4Dx។

ទស្សនា Trailer នៅទីនេះ

Trailer 1

Trailer 2

Trailer 3

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕










ដោយ​ ៖ គន្ធា

ប្រភព​ ៖ Westec Media Limited


Tags: Movie Article