CamNews

ស្មានមិនដល់! ស្ត្រីអាយុ២៥ឆ្នាំម្នាក់ សម្រាលបានកូនស្រីដល់ទៅ ៥

(ឥណ្ឌា)៖ ពិតជាស្មានមិនដល់ឡើយថា ស្ត្រីជនជាតិឥណ្ឌាអាយុ២៥ឆ្នាំម្នាក់ ឈ្មោះ Manita Singh បាន​ផ្តល់​កំណើត​ដល់​ទារិកា​៥​នាក់ គ្រាន់​តែ​រយៈ​ពេល​កន្លះ​ម៉ោង​ប៉ុណ្ណោះ ហើយ​ក្មេងៗ​សុទ្ធ​តែ​មាន​សុខ​ភា​ព​ល្អ​ថែម​ទៀត ។

ពីដំបូងស្ត្រីជាម្តាយនិយាយថា នាងគិតថាប្រហែលជាសម្រាល កូនតែម្នាក់ដូចស្ត្រីទូទៅទេ ដោយ​មិន​ស្មាន​សោះ​ថា នឹង​សម្រាល​បាន​កូន​ស្រី​ដល់​ទៅ​៥​នាក់​បែប​នេះ​ឡើយ ។

នាង Manita Singh សម្រាលកូននៅក្នុងមន្ទីរពេទ្យរដ្ឋស្ថិតនៅតំបន់ Ambikapur, Chhattisgarh ក្រោយ​ពី​មាន គភ៌​២៦​សប្តាហ៍​មក ហើយ​នៅ​ថ្ងៃ​សម្រាល​នោះ​នាង​មាន​អាការៈ​ឈឺ​ពោះ​យ៉ាង​ខ្លាំង​ទើប​ត្រូវ​ប្តី​នាង​ប្រញាប់​នាំ​មក​កាន់​មន្ទីរ​ពេទ្យ​ភ្លាមៗ ហើយ​នាង និង​ប្តី​មាន​អារម្មណ៍​រីក​រាយ​ណាស់ នៅ​ពេល​សម្រាល​បាន​កូន​ស្រី​ដល់​ទៅ​៥​នាក់ ដោយ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ ។

ប្តីប្រពន្ធទាំងពីរធ្លាប់មានកូនប្រុសដំបូងតែបានស្លាប់ទៅហើយ នៅពេលបានអាយុ២ឆ្នាំ ហើយពួកគេនិយាយថា នេះ​ប្រហែល​ជា​ព្រះ​ប្រទាន​កូន​ទាំង​នេះ សង​មក​ខ្លួន​វិញ រីឯ​ដុក​ទ័រ​នៅ​មន្ទីរពេទ្យក៏លើកឡើងដែរថា នេះ​ជា​ករណី​ទី១ ហើយ​ដែល​លោក​ជួប ព្រោះ​កម្រ​អ្នក​ណា​សម្រាល​កូន​ដល់​ទៅ​៥​នាក់ ហើយ​មាន​សុខ​ភា​ព​ល្អ​ធម្មតា​បែប​នេះ​ណា​ស់ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង