ភ្នំពេញ៖ តារាចម្រៀងប្រចាំ ផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា សម្រាប់មួយរយៈពេលនេះ
ត្រូវបានគេដឹងថា ជាតារាស្រីមួយដួង ដែលកំពុងតែឆក់ទាញយក បាននូវប្រជាប្រិយភាព និង ការ
គាំទ្រដ៏ច្រើនលើសលប់ ពីសំណាក់ស្រទាប់យុវវ័យ។

ភាពជោគជ័យក្នុងអាជីព ជាអ្នកចម្រៀងរបស់នាង ត្រូវបានមហាជនគ្រប់ មជ្ឈដ្ឋានមើលឃើញថា
តារាចម្រៀង ឱក សុគន្ធកញ្ញា កំពុងតែមានឱកាស យ៉ាងខ្លាំងក្នុងការឆក់ យកទីផ្សារសិល្បៈ ដែល
អាចរកចំណូល បានខ្ពស់ជាងគេ ពេលឡើងឆាកតន្រ្តីម្តងៗ ជាពិសេសគឺ ការប្រគំតន្រ្តីតាមខេត្ត។

នៅក្នុងអំឡុងឆ្នាំ ២០១២ នេះ តារាចម្រៀងដែលកំពុង តែស្ថិតនៅក្នុងបេះដូងយុវវ័យ ឱក សុគន្ធ
កញ្ញា មិនត្រឹមតែទទួល បាននូវភាពជោគជ័យ ពីការច្រៀងប៉ុណ្ណោះទេ ថែមទាំងបានបង្កើននូវ ភាព
ល្បីល្បាញកាន់ តែងខ្លាំងផងដែរ។ ភាពលេចធ្លោពីមួយឆ្នាំ ទៅមួយឆ្នាំនេះហើយ បានធ្វើឲ្យតារា
ចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាសរូបនេះ កាន់តែកាក់កបជាមួយ អាជីពជាអ្នកសិល្បៈ ហើយ
នេះក៏ជាឱកាស មួយដ៏ល្អផងដែរ សម្រាប់ការរកចំណូល។

មានមតិជាច្រើនបាន នាំគ្នាលើកឡើងថា ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងដែល កំពុងតែស្ថិតក្នុង
លំដាប់ទី១ របស់ផលិតកម្មរស្មីហង្សមាស នាឆ្នាំ២០១២នេះ ហើយក៏ជាតារាដែលមានទីផ្សារ និង
ទទួលបានការគាំទ្រ ខ្លាំងក្លាជាងគេពី សំណាក់យុវវ័យប្រុសស្រី។

ជាងនេះទៅទៀត មួយរយៈពេលចុងក្រោយនេះ ត្រូវបានគេមើឃើញថា បទចម្រៀងដែលច្រៀងដោយ
ឱក សុគន្ធកញ្ញា មួយចំនួន បានធ្វើឲ្យយុវវ័យជាច្រើន បានដាក់ការចាប់ អារម្មណ៍ទៅលើនាង និងមាន
ការគាំទ្រ យ៉ាងខ្លាំងក្លាទៀតផង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល