ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ និង មានប្រជាប្រិយភាព លោក ជុំ លីណូ ថ្មីៗនេះ ត្រូវបានមហាជន ដឹងគ្រប់គ្នា ថា ទើបជួបប្រទះ នូវបញ្ហាគ្រោះថ្នាក់ ចរាចរណ៍ បង្កឲ្យស្រ្តីវ័យជាង៥០ឆ្នាំ ម្នាក់ស្លាប់ ហើយក្មេងស្រីវ័យ១៧ ឆ្នាំម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យខេត្ត ។

ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបង្កឱ្យតារាប្រុស លោក ជុំ លីណូ មានគ្រោះថ្នាក់អ្វីឡើយ គ្រាន់តែខូចខាតរថយន្ត និងត្រូវចេញថ្លៃសំណង ដល់ភាគីជនរងគ្រោះ ចំនួន ៧៥០០ដុល្លារ ដើម្បីបញ្ជប់រឿងកាលពីកន្លងមកនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តារារូបនេះក៏នៅតែជាប់ បណ្តឹងតុលាការ ក្នុងរឿងបង្កគ្រោះថ្នាក់ បណ្តាលឱ្យមនុស្សស្លាប់។

ប្រាប់គេហទំព័រ LookingTODAY កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ម្សិលមិញ តារាចម្រៀងក្រម៉ិច ក្រមើម លោក ជុំ លីណូ បាននិយាយថា ជុំវិញរឿងសំណង ដល់ភាគីគ្រួសារ ជនរងគ្រោះក្នុង ហេតុការណ៍គ្រោះថ្នាក់រាចរណ៍ លោកបានដោះស្រាយ សងរួចរាល់អស់ហើយ។ ទន្ទឹមនឹងគ្នានេះ លោកក៏កំពុងតែចាប់ផ្តើម សាងជីវិតជាថ្មី ដើម្បីវាយលុក ដណ្តើមយកចំណែកទីផ្សារ សិល្បៈ និង ការគាំទ្រពីបងប្អូន ទស្សនិកជនឡើងវិញ។

តារាចម្រៀងលោក ជុំ លីណូ បានបញ្ជាក់ថា "ឥឡូវនេះខ្ញុំមានបទចម្រៀង ចេញជាបន្តបន្ទាប់ ដូច្នេះខ្ញុំសង្ឃឹមថា បងប្អូន និងទស្សនិកជនទាំងអស់ នឹងបន្តជួយគាំទ្រ តាមរយៈការទិញ CDនិង VCD បទចម្រៀងរបស់ខ្ញុំ ដែលបានដាក់លក់ នៅលើទីផ្សារ។ បច្ចុប្បន្ននេះ ខ្ញុំកំពុងជាប់បម្រាម មិនអនុញ្ញាត ឱ្យធ្វើដំណើរចេញច្រៀង ផ្លូវឆ្ងាយរហូត ដាច់ឆ្នាំ២០១៤នេះ "។

តារាចម្រៀង ជុំ លីណូ បានបន្តថា បន្ទាប់ពីមានហេតុការគ្រោះ ថ្នាក់ចរាចរណ៍នោះមក លោកបានទៅវត្ត រកព្រះសង្ឃ ដើម្បីជួយស្រោចទឹក លើករាសី ចំនួន៣ដងរួចមកហើយ។ ក្នុងនោះ លោកក៏ត្រូវបានហាម មិនឱ្យធ្វើដំ ណើរចេញទៅណា ផ្លូវឆ្ងាយនោះឡើយ ។ដូច្នេះទើបក្នុងអំឡុង ជាង១ខែចុងឆ្នាំ២០១៤នេះ លោកសុំមិនទទួល ចេញទៅច្រៀង នៅតាមខេត្ត ព្រមទាំងការឡើងច្រៀង ក្នុងការប្រគំតន្រ្តី តាមប៉ុស្តិ៍ទូរសទ្សន៍នានា។

ជាមួយគ្នានេះ តារាចម្រៀង ជុំ លីណូ ក៏បាននិយាយ សុំការអាធ្យាស្រ័យ និង យោគយល់ ពីសំណាក់ម្ចាស់ក្រុមហ៊ុន និងម្ចាស់កម្មវិធី ក្នុងការមិនទទួល រាល់ការអញ្ជើញ ចេញច្រៀងក្នុងរយៈ ពេលជាង១មួយខែ នៃចុងឆ្នាំ២០១៤នេះ លុះត្រាតែដាច់ឆ្នាំនេះ ទើបលោកចេញ ច្រៀងតាមខេត្ត និង ការប្រគំតន្រ្តី ជាថ្មីឡើងវិញ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល