ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជនរងគ្រោះស្លាប់ ក្នុងករណីរត់ជាន់គ្នា កាលពីរាត្រីឆ្លងឆ្នាំ នៅក្នុងក្រុង សៀងហៃនោះ មានអាយុច្រើនបំផុត ៣៧ ឆ្នាំ និង ក្មេង បំផុត មាន អាយុ ១២ ឆ្នាំ ។ គួរបញ្ជាក់ថា អាជ្ញាធរ ក្រុងសៀងហៃ កាលពីថ្ងៃសុក្រ ល្ងាចម្សិលមិញនេះបានចេញ ផ្សាយនូវព័ត៌មានលម្អិតមួយចំនួន ទាក់ទងទៅនឹង គ្រោះថ្នាក់អកុសលរត់ជាន់គ្នាពោលជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ទាំង ៣៦ នាក់នោះ ភាគច្រើន គឺវ័យក្មង ខណៈ អាយុជាមធ្យមក្នុងចំណោ ម អ្នក ស្លាប់ គឺ ២២ ឆ្នាំ ។

ដោយឡែក សាក្សីបានឃើញហេតុការណ៍ គ្រោះថ្នាក់ផ្ទាល់ភ្នែក អោយដឹងថា វិនាទីនោះ ពិតជាមាន ភាព ច លាចលជាខ្លាំង និង គួរអោយតក់ស្លុត ពីព្រោះ វឹកវរហួសពីការស្មាន នៅ ពេល ដែលក្រុម មនុស្សបានផ្អើល អំឡុងពេលដែល មា នវត្តមាន ប្រមូលផ្តុំ យ៉ាងច្រើនកុះករ ដល់ទៅ រាប់ពាន់នាក់ នៅកន្លែងកើតហេតុ សង្កាត់ Bund ម្តុំមាត់ទន្លេ ទីកន្លែង ដែលនឹងមានផ្ទាំងទស្សនីយភាព បាញ់អប អរសាទរឆ្នាំថ្មី ឆ្នាំសកល ២០១៥ ។

យ៉ាងណាមិញ ភ្នាក់ងារ សារព័ត៌មានក្នុងស្រុកចិន ក៏បានចុះផ្សាយ នូវព័ត៌មានលម្អិត មួយចំនួនផង ដែរ ក្រោយធ្វើបទសម្ភាសន៍ផ្ទាល់ ជាមួយនឹងជនរងគ្រោះ មានឱកាស នៅរស់រានមាន ជីវិត ក្រោយ ហេតុការណ៍ គ្រោះថ្នាក់ ផ្អើលរត់ជាន់គ្នា ៖ "បាត់បង់ស្មារតី នៅក្នុងរង្វង់ដៃ ខ្ញុំបាទ" ៖ ស្ថិតនៅក្នុងវ័យ ទើបតែ ២១ ឆ្នាំ នាង Du Yijun ជានិស្សិតស្រី ដែលទើបតែ បា្ររព្ធកម្មវិធីខួបកំណើតកន្លងទៅនេះ ចំ ថ្ងៃបុណ្យណូអែល ខណៈនាងជាបេក្ខភាព និស្សិតស្លូតបូត ចូលចិត្តជាខ្លាំង អក្សរសាស្ប៍ ចិន ហ្វេស សិន និង ល្លោន Opera ។ ប្រភពបន្តអោយដឹងថា នៅយប់ថ្ងៃឆ្លងឆ្នាំ នាងបាន ទៅចួលរួមកម្មវិធីឆ្លង ឆ្នាំជាមួយនឹងមិត្តប្រុសរបស់ខ្លួន ជានិស្សិតដូចគ្នា ពីសកលវិទ្យាល័យ Fudan ក្រុងសៀងហៃ ។

ក្រោយពីនាង Du បានស្លាប់បាត់បង់ជីវិត ដោយសារការថប់ដង្ហើម មិត្តប្រុសរបស់នាង ដែលមានឱកាសរស់រានមានជីវិត ក្រោយហេតុការណ៍គ្រោះថ្នាក់នោះ បានបង្ហោះសារខូចចិត្តលើទំព័រអនឡាញ អោយដឹងថា ៖ ខណៈបាត់បង់ស្មារតី នៅក្នុងរង្វង់ដៃខ្ញុំ ដង្ហើម និងចង្វាក់បេះដូង របស់នាង កាន់តែ ខ្សោយទៅ ខ្សោយទៅ ចុងបញ្ជប់ គេក៏បានទាញនាងចេញ និងយក ទៅសង្គ្រោះ នៅបន្ទប់សង្គ្រោះ បន្ទាន់ បងបរាជ័យក្នុងការ ការពារអូន ។

ករណីមួយផ្សេងទៀត នោះគឺ ស្ថិតនៅក្នុងវ័យ ២៣ នាង Li Na គឺជា កម្មករ ចំណាកស្រុក មកពីគ្រួ សារកសិករ នាខេត្ត Jiangxi ខណៈនាងនឹងរៀបការឆាប់ៗ អំឡុងឆ្នាំ ២០១៥ នេះ ។ នាងបានទៅ ចូលរួមកម្មវិធីឆ្លងឆ្នាំ ជាមួយនឹងគូដណ្តឹងរបស់នាង បងស្រីរបស់នាង និងមិត្តភក្កិ ២នាក់ផ្សេងទៀត

ជាអកុសល ពួកគេបានវង្វេងគ្នា អំឡុងពេលមានគ្រោះថ្នាក់ រត់ជាន់គ្នា ចុង បញ្ជប់ គូដណ្តឹងរបស់ នាងអាចឃើញនាងសាជាថ្មី នៅពេលដែលនាងបានស្លាប់បាត់បង់ជីវិត បាត់ ទៅហើយ នៅក្នុងមន្ទីរ ពេទ្យ ។ គួរបញ្ជាក់ថា សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស ក្នុង ចំណោមជនរងគ្រោះ ស្លាប់នោះ ក៏មានស្រ្តីមួយចំនួន មកពី កោះតៃវ៉ាន់ និង ម៉ាឡេស៊ី ដូចគ្នាដែរ ៕

- អាន ៖ ប្រធានាធិបតី ទទូច ចង់បាន មូលហេតុពិត នៅពីក្រោយ ករណីរត់ជាន់គ្នា ស្លាប់រាប់សិបនាក់ យប់ថ្ងៃឆ្លងឆ្នាំ

- អាន ៖ យប់មិញ ឆ្លងឆ្នាំសកល ករណីរត់ជាន់គ្នា ព្រោះរើសលុយ ក្លែងក្លាយ សម្លាប់មនុស្ស ៣៦ នាក់ (មានប្រជុំរូបភាព)

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន