CamNews

ញាក់សាច់ ៖ ទម្លាក់ក្មេងស្រីតូចពីជាន់ទី ១៦ ស្លាប់ ដេកគុក ២០ ឆ្នាំ

សឹង្ហបុរី  ៖  បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស  អាស៊ីវ័ន ដែលទើបតែបាន
ចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា គូស្វាមីភរិយាមួយគូ បានដាក់
ពាក្យចោទប្តឹង  ក្រុមហ៊ុនបំរើសេវាកម្មតាមផ្ទះ  បន្ទាប់ពីបានយកអ្នកបំរើស្រីមិនទាន់គ្រប់អាយុ
មកបំរើការ និងបានធ្វើអោយកូនស្រីកាយសប្បទាមិនគ្រប់គ្រាន់របស់ពួកគាត់  បានស្លាប់បាត់
បង់ជីវិត ខណៈពេលដែលអ្នកបំរើស្រីមិនទាន់គ្រប់អាយុរូបនោះ ទម្លាក់នាងពីជាន់ទី ១៦ ។

គួរបញ្ជាក់ផងដែរថា  គូស្វាមីភរិយាមួយគូនោះ មានឈ្មោះថា លោក Lee Kai Yam និងភរិយា
ជាប្រពន្ធមានមុខរបរជាអ្នកគិតលុយ   ពួកគេទាំងពីរនាក់នោះ   ជាពលរដ្ឋរស់នៅក្នុងប្រទេស
សឹង្ហបុរី ។

លើសពីនេះទៅទៀត  ប្រភពដដែលបន្ថែមថា  បើនិយាយពីជនជាប់ចោទ ដែលជាអ្នកបំរើស្រី
មិនទាន់គ្រប់អាយុវ័យ ១៦ ឆ្នាំរូបនោះវិញ  មានឈ្មោះថា Nurhayati ត្រូវបានផ្តន្ទាទោសអោយ
ជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ​ បន្តាប់ពីនាងបានកុហកថាខ្លួនមានអាយុ ២៤ ឆ្នាំ  ដើម្បីអាច
ចូលបំរើការងារ លុះក្រោយមក បន្ទាប់ពីមានបានចូលបំរើការងារជាអ្នកបំរើស្រី ក្នុងផ្ទះគូស្វាមី
ភរិយាខាងលើ ស្របពេលដែលពួកគេមានកូនស្រី មានកាយសប្បទាមិនគ្រប់ផងនោះ នាងក៏
បានបោះទម្លាក់ក្មេងស្រីតូចរូបនោះ ឈ្មោះ  Linda Lee Yi Lin  វ័យ  ១២ ឆ្នាំ ខណៈពេលដែល
ធុញថប់នឹងការមើលថែទាំក្មេងស្រីដែលមានកាយសប្បទាមិនគ្រប់គ្រាន់រូបនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន