CamNews

អាចនឹងជាប់ពន្ធនាគារ 7 ឆ្នាំបន្ទាប់ពីបង្ហោះ តុក្តតាខ្លាឃ្មុំដល់ទៅ 879 ចូលលំហអាកាស

បើតាមប្រភពសារព័ត៌មាន News.sky  ដែលបានចេញផ្សាយថ្មីនេះ បានអោយដឹងថា
មន្រ្តីជាន់ខ្ពស់ពីរនាក់របស់ប្រទេស Belarus ដេញចោលពីតំណែងរបស់ខ្លួន បន្ទាប់ពី
មានការបង្ហោះនូវតុក្តតាខ្លាឃ្មុំ ចូលទៅលំហអាកាសពីសំណាក់ជនជាតិ Swedes ។

គួររំឮកផងដែរថា ចំនួនសរុបនៃតុក្តតាខ្លាឃ្មុំ មានដល់ទៅ 879 តុក្តតាខ្លាឃ្មុំឯណោះ ដែលពួកវា
ទាំងអស់ត្រូវបានភ្ជាប់ជាមួយនូវពាក្យស្លោកដែលធ្វើការគាំទ្រនឹងសិទ្ធិមនុស្ស  ហើយពួកវាទាំង
អស់   ត្រូវបានបង្ហោះចូលទៅក្នុងលំហអាកាសដោយបុគ្គលិក  ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពីររូប
ខណៈពេលដែលពួកគេបានធ្វើដំណើរតាមយន្តហោះ។

លើសពីនេះទៅទៀត​ លោកប្រធានាធិបតីរបស់ប្រទេសនេះ  គឺលោក  Alexander Lukashenko
ក៏បានធ្វើការកោះហៅប្រជុំនូវអជ្ញាធរមានសមត្ថកិច្ច ក្រោយពីបានហៅការបង្ហោះនូវតុក្តតាខ្លាឃ្មុំ
ទាំងនោះជាការលុកលុយ    ក៏ដូចជាការបំពាននូវដែនអធិបតេយ្យភាពរបស់ខ្លួន ។  ក្រោយមក
លោកប្រធានាធិបតីរូបនេះ   ក៏ធ្វើការដេញចោលពីតំណែននូវមន្រ្តីជាន់ខ្ពស់   របស់ប្រទេសនេះ
ពោលគឺមន្រ្តីការពារអធិបតេយ្យភាពលំហអាកាស  នឹងមន្រ្តីការពារព្រំប្រទល់ដែនជាដើម ក៏ដូច
ជាធ្វើការស្តីបន្ទោសទៅអោយមន្រ្តីជាន់ខ្ពស់ផ្សេងៗទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ការបង្ហោះនូវតុក្តតាខ្លាឃ្មុំអាចធ្វើទៅបាន ក៏ដោយសារតែបុរសជនជាតិ Sw-
edes ពីរនាក់ដែលមានឈ្មោះថា លោក Thomas Mazett  នឹងលោក  Hannah Frey​ ក្នុងគោលបំ
ណងសកម្មភាពគាំទ្រសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ  ក៏ដូចជាធ្វើអោយប្រទេសមួយនេះ   មាន
ភាពអាម៉ាស់  បន្ទាប់ពីពួកគេបានឃើញនូវសកម្មភាពមិនគប្បី នៅក្នុងមូលដ្ឋានទ័ពរបស់ប្រទេស
នេះផងដែរ ។  ទាក់ទិននឹងបញ្ហាមួយនេះ បុរសដែលជាជាតិ Swedes ពីររូបនេះ អាចនឹងប្រឈម
មុខជាប់ពន្ធនាគារដល់ទៅ  7  ឆ្នាំ   ខណៈពេលអាជ្ញាធររបស់ប្រទេសនេះសន្មត់ថា  ពួកគេបានរំ
លោភនូវដែនអធិបតេយ្យភាពលំហអាកាសរបស់ខ្លួន៕

<object style="display: block; margin-left: auto; margin-right: auto;" width="450" height="400" data="http://www.youtube.com/v/hOQXZ8MDRd8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/hOQXZ8MDRd8&rel=1" /></object>

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ news.sky