ភ្នំពេញ៖ មុននេះបន្តិច តារាសម្តែងវ័យក្មេងសាច់ស សម្បូរមន្តស្នេហ៍ កញ្ញា សុខ មុន្នីពិសី បាន លេចឮព័ត៌មានថា នាងលួចលាក់ មានចំណងស្នេហ៍ ជាមួយបុរសម្នាក់រស់នៅ សហរដ្ឋអាមេរិក ។ តែទាន់បានប៉ុន្មានផង ស្រីស្រស់ថ្ពាល់ខួចរូបនេះ ប្រាប់ឲ្យ LookingTODAY ដឹងក្នុងឱកាសដែលនាង ថតខារ៉ាអូខេចម្រៀង ឲ្យផលិតកម្មថោន កាលពីម្សិលមិញថា ចំណងស្នេហ៍រវាង នាងជាមួយបុរស អាមេរិក ដែលគេនិយាយនោះ បានផ្តាច់ទំនាក់ទំនងស្នេហ៍ ជាមួយគ្នាហើយ ហើយថា ពេលនេះនាង មិនទាន់ ចង់បានសង្សារទេ ។

រឿងរ៉ាវរបស់ស្រស់ សុខ មុន្នីពិសី មិនទាន់ចប់ទេ ស្រាប់តែកាលពី ពេលកន្លងទៅថ្មីៗនេះ តារា សម្តែងវ័យក្មេង និងជាតារាម៉ូដែល សម្បូរមន្តស្នេហ៍ សុខ មុន្នីពិសី ត្រូវបានប្រភពចេញពី ភោជនីយ ដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញ ដែលមានទីតាំង នៅម្តុំបុរីកីឡា បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា សុខ មុន្នីពិសី និងបងស្រី របស់នាង គឺកញ្ញា សុខ មុន្នីរក្សា បានដឹងដៃ គ្នាទៅជួបប្រុសៗ នៅក្នុងភោជនីដ្ឋានមួយក្បែរ បុរីកីឡាប្រហែល ជាម៉ោង៩យប់ ។

ប្រភពដដែលក៏បានឲ្យដឹងទៀតថា ស្រីស្រស់បងប្អូនបង្កើតទាំងពីរដួង ហាក់មានភាពស្និទ្ធស្នាល និងកៀកកើយ ជាមួយប្រុសៗ ទាំងអស់នោះ ដូចគូសង្សារនឹងគ្នាអីចឹង ។ ចំពោះព័ត៌មានខាងលើនេះ ត្រូវបានតារាសម្តែងចង្កេះ តូចច្រមុះស្រួច សុខ មុន្នីពិសី ច្រានចោលភ្លាមៗ នៅក្នុងឱកាសថត MTV ឲ្យផលិតកម្មថោន កាលពីម្សិលមិញ នៅលើទឹកដី រមនីយដ្ឋានទន្លេបាទី ថា នាងទទួលស្គាល់ថា រូបនាង និងបងស្រីពិតជា បានទៅភោជនីយដ្ឋាន នៅម្តុំ បុរីកីឡាមែន ហើយការទៅនោះ មាន មនុស្សច្រើនមាន ទាំងប្រុសទាំងស្រី៖ ”មិនមែនជាការពិតទេ រឿងហ្នឹង...! តាមពិត ថ្ងៃនោះ ខ្ញុំទៅខួប កំណើតគេតើ... មិនមែនដូចពាក្យ គេនិយាយនោះទេ” ។

ស្រីស្រស់ទងវង សុខ មុន្នីពិសី និយាយទៀតថា ខួបកំណើតដែលប្រារព្វ នៅម្តុំបុរីកីឡា នោះ គឺជាខួប មនុស្សប្រុស ដែលទើបតែ មកពីសហរដ្ឋអាមេរិក ។

ពាក់ព័ន្ធទៅនឹងការងារ ក្នុងសិល្បៈវិញតារាសម្តែង ថ្ពាល់ខួចវ័យក្មេងរូបនេះ បានប្រាប់ថា នាងហាក់ មមាញឹក និងការងារ នៅក្នុងសិល្បៈជាខ្លាំង ព្រោះនាងជាប់ ថតខារ៉ាអូបទចម្រៀង ឲ្យផលិតកម្ម ថោន ជាប់រហូត ស្ទើរតែរកពេលសម្រាកមិនបាន ៕

ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល