ព័ត៌មានកំសាន្ត ៖ ដោយយោងតាមប្រភពពីប៊ីប៊ីសុីកាលពីមួយម៉ោងមុនបានឲ្យដឹងថា កូនប្រុសរបស់អ្នកស្រី Debbie Reynolds បានប្រកាសថា អ្នកស្រីបានទទួលមរណៈភាពហើយ បន្ទាប់ពីតារាសម្តែងស្រីនាង Carrie Fisher ដែលជាកូនស្រីទើបតែបានបាត់បង់ជីវិតមួយថ្ងៃមុន ។

ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបាននិយាយថា អ្នកស្រី Debbie Reynolds បានស្លាប់ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាលនៅក្នុងវ័យ ៨៤ ឆ្នាំ ។ ហើយអ្នកស្រីត្រូវបានគេយកទៅកាន់មន្ទីរពេទ្យមួយនៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃពុធ។

តារាហូលីវជើងចាស់រូបនេះត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃនៃការសម្តែងរបស់នាងចាប់តាំងពីឆ្នាំ ១៩៥២ មកម្ល៉េស ។

បើងាកមកនិយាយអំពីតារាសម្តែងស្រីនាង Fisher វិញគឺនាងបានទទួលមរណៈភាពនៅអាយុ ៦០ ឆ្នាំនៅលើយន្តហោះ ដោយសារតែជម្ងឺបេះដូង ។

បន្ទាប់ពីលោក Todd Fisher បានប្រកាសថា ម្តាយរបស់ខ្លួនរបស់ខ្លួនបាត់បង់ជិវិតបន្ទាប់ពីបងស្រីរបស់ខ្លួនទើបតែស្លាប់បានមួយថ្ងៃ ។ វាគឺជាពិតជារឿងដ៏សែនសោកស្តាយយ៉ាងពិតប្រាកដមែន ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ ប៊ីប៊ីសុី