CamNews

វិចិត្រករ ហឺតទឹកថ្នាំពណ៌តាមច្រមុះ រួចបាញ់ចេញ តាមភ្នែក ដើម្បីគូររូប

វិចិត្រករ​វ័យក្មេង Leandro Granato បាន​បញ្ជាក់ថា ភ្នែក​មិន​ត្រឹមតែ​ជា​ទ្វារ​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុ​ន្ដ​វា​ក៏​ជា “បាតដៃ” ទី​ពីរ​ដ៏​អស្ចារ្យ​របស់ខ្លួន ដោយសារតែ គាត់​ជាម​នុស្ស​ដំបូង និង​មានតែ​ម្នាក់​គត់​ក្នុង​​ពិភព​លោក ដែល​ប្រើប្រាស់​ភ្នែក​បាញ់​ទឹក​ថ្នាំ​ដើម្បី​គូររូប។

Leandro Granato មាន​អាយុ ២៧ឆ្នាំ ជា​វិចិត្រករ​វ័យក្មេង ជនជាតិ Argentina  បច្ចុប្បន្ន រស់នៅ និង​ធ្វើការ​នៅក្នុង​រដ្ឋធានី Buenos Aires នៃ​ប្រទេស​នេះ។ មិន​ដូច​ទៅនឹង​វិចិត្រករ​ដទៃ​ដែល​ប្រើ​ដៃ​ដើម្បី​គូររូប វិចិត្រករ Leandro Granato បែរជា​ប្រើប្រាស់​ភ្នែក​របស់គាត់ ដើម្បី​បង្កើត​ស្នាដៃ​ទៅ​វិ។ Leandro Granato ហឺត​ទឹក​ថ្នាំ​ចូល​តាម​ច្រមុះ ក្រោយមក​គាត់​បាញ់​ទឹក​ថ្នាំ​នោះ ចេញមក​តាម​ក្រពេញ​ទឹកភ្នែក។

ប្រភព​ព័​ត៌​បានឱ្យដឹងថា សមត្ថភាព​ពិសេស​នេះ កើតឡើង​ដោយសារ​បំពង់​ទឹកភ្នែក​មិន​ប្រក្រតី​មួយ ភ្ជាប់​ពី​ច្រមុះ ទៅកាន់​ភ្នែក។ កាលពី​នៅ​ក្មេង Leandro Granato តែង​ហាត់​បឺត​ជាតិ​រាវ​ចូល​តាម​ច្រមុះ រួច​បញ្ចេញ​មកវិញ តាម​ភ្នែក។

បន្ទាប់ពី​ពុក​របស់គាត់ បាត់បង់​ជីវិត Leandro Granato ក៏បាន​ចូល​សិក្សា​ផ្នែក​កំ​នូរ។ ប៉ុន្ដែ​ពេលនេះ Leandro Granato មាន​មោទនភាព​ជាខ្លាំង នៅពេល​ខ្លួន​បាន​បង្កើត​វិធី​ថ្មី​ក្នុងការ​គូររូប​បែប​ពិសេស​នេះ។ គាត់​ជាម​នុស្ស​ដំបូង និង​មានតែ​ម្នាក់​គត់​ក្នុង​ពិភពលោក ដែល​ប្រើប្រាស់​វិធី​នេះ​ដើម្បី​គូររូប។

ដើម្បី​គូរ​បាន​រូបភាព​មួយផ្ទាំងៗ Leandro Granato ត្រូវ​ចំណាយពេល ពី ១០នាទី រហូតដល់​រាប់សិប​ថ្ងៃ​ក៏មាន។ ផ្ទាំងគំនូរ​របស់គាត់ ពេលខ្លះ​មានតម្លៃ​រហូតដល់ ១,៥០០ផោន(ប្រហែល ២៤០០ ដុល្លារ)។ បច្ចុប្បន្ន Leandro Granato មាន​គម្រោង​បង្កើត​មូលនិធិ​មនុស្សធម៌​មួយ និង​ប្រើប្រាស់​ប្រាក់​ដែល​រកបាន ដើម្បី​ជួយ​ដល់​អ្នក​ជម្ងឺមហារីក នៅ Argentina ។

<object width="512" height="439" data="http://www.youtube.com/v/eDpkPpNSSp4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/eDpkPpNSSp4&rel=1" /></object>

ដោយ ៖ តារា
ប្រភព ៖ Dailymail /Youtube