អេស្បាញ៖ កម្មកររាប់ពាន់នាក់ បាននាំគ្នាដើរដង្ហែក្បួនធ្វើបាតុកម្មនៅលើដងផ្លូវ Madrid
តវ៉ាប្រឆាំងនឹងការតំឡើងថ្លៃពន្ធ និងកាត់បន្ថយប្រាក់ឧបត្ថម្ភរបស់ពួកគេ។

ការតវ៉ានេះ បណ្តាលឱ្យមានការប៉ះទង្គិចគ្នាមួយយ៉ាងខ្លាំងក្លាវាងកម្មករ និងមន្ត្រីប៉ូលិស
ដែលក្រុមកម្មករ បានគប់ដំថ្ម និងដប ទៅលើប៉ូលិស ហើយប៉ូលិសក៏បាញ់គ្រាប់កំាភ្លើង
កៅស៊ូទៅលើហ្វួងបាតុករវិញ ដើម្បីបំបែកក្រុមអ្នកតវ៉ាទាំងនោះ ដែលធ្វើឱ្យកម្មករម្នាក់
បានរងរបួស។

គួររំលឹកផងដែរថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុតំបន់អឺរ៉ុប បានសន្យាផ្តល់ប្រាក់ ៣០កោដិអឺរ៉ូ
ទៅ១០០កោដិអឺរ៉ូ ដើម្បីជួយស្តាសេដ្ឋកិច្ចក្នុងប្រទេសអេស្បាញ បន្ទាប់ពីប្រទេសនេះបាន
ធ្លាក់ទៅក្នុងវិបត្តិបំណុលយ៉ាងធំនៅក្នុងតំបន់អឺរ៉ុបដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេស
ជួបនូវវិបត្តិអត់ការងារ និងវិបត្តិសេដ្ឋកិច្ចនៅក្នុងគ្រួសារ៕

ដោយ៖ វណ្ណៈ
ប្រភព៖ news.sky