ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសដាច់ដៃ ហូរឈាមស្រោចខ្លួន ខណៈរូបគេបើក ម៉ូតូមួយគ្រឿង
ម៉ាកស្មាសរេវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1P-6435 ចូលទៅក្នុង មជ្ឈមណ្ឌលកោះពេជ្រ
ក្នុងទិសដៅពីលិច ទៅកើត ខណៈទៅដល់ចំណុចមុខ ខ្លោងទ្វាបុរីវិរះជន ក៏ត្រូវរថយន្តក្រឡុក
ស៊ីម៉ង់មួយគ្រឿង ដែលបើកបរពី ក្រោយម៉ូតូក្នុងល្បឿនលឿន បានជ្រុលបុកម៉ូតូស្មាសពេញ
ទំហឹងតែម្តង ហើយរថយន្តបន្ត បើកកិនពីលើម៉ូតូ និងដៃបុរស រងគ្រោះ បណ្តាលឲ្យរងរបួស
បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង កាលពីវេលាម៉ោង ២១និង២០នាទី
យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ នៅក្នុង មជ្ឈមណ្ឌល កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌ
ចំការមន ហើយក្រោយពីកើតហេតុ គឺភាគីរថយន្ត ក្រឡុកស៊ីម៉ង់ បានចេញសងថ្លៃខូចខាត និង
ព្យាបាលរបួស ទៅភាគីរងគ្រោះទាំងស្រុងតែម្តង ខណៈអ្នកកាសែតមួយចំនួន ត្រូវបានភាគីរថយន្ត
ឲ្យលុយដើម្បីកុំឲ្យផ្សាយព័ត៌មាននេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល