ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១៦ ខែតុលា ២០១៤នេះ បានសម្រេច ចេញដីកាឃុំខ្លួន បុរសត្រូវចោទម្នាក់ បញ្ជូនទៅដាក់គុកព្រៃស ជាបណ្តោះអាសន្ន ជាប់ពាក់ព័ន្ធករណីលួចរថយន្តអ្នកកាសែត AP ឈ្មោះ ហេង ស៊ីនិត ភេទប្រុស អាយុ៤៦ឆ្នាំ នៅខណ្ឌសែនសុខ។

បុរសត្រូវចោទខាងលើនេះ មានឈ្មោះឈីម ឈិន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ (មុខសញ្ញាជាប់ពន្ធនាគារ) ពីបទលួច ។ និងត្រូវបាន លោកជេត ខេមរា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ពីបទ«លួច» តាមមាត្រា ៣៥៣ នៃ ក្រមព្រហ្មទណ្ឌ ។

សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនត្រូវចោទ ឈ្មោះឈីម ឈិននេះ ត្រូវកម្លាំង សមត្ថកិច្ច នគរបាលខណ្ឌសែនសុខ សហការជាមួយ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្នុងខេត្តត្បូងឃ្មុំ បន្ទាប់ពីបានលួចរថយន្ត របស់អ្នកកាសែតAP នៅចំណុចមុខផ្ទះលេខ៤៤ បុរីពិភពថ្មី ផ្លូវសេ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលប្រព្រឹត្តឡើងកាល ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល