CamNews

បញ្ឈរជើង​​មន្ត្រីនគរបាល​ខណ្ឌដង្កោ​ ៣រូប

​ភ្នំពេញ​៖​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​លោក​ឧត្តមសេនីយ៍ឯក​ ​ស​ ​ថេត​ ​បានសម្រេច​ដាក់​ពិន័យ​បញ្ឈរជើង​អធិការរង​នគរបាល​ខណ្ឌដង្កោ​ម្នាក់​ ​និង​មន្ត្រី​នគរបាល២រូប​ទៀត​ ​ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ហិង្សា​ទៅលើ​មន្ត្រី​ជាប់​កិច្ចសន្យា​ ​នៃ​អង្គភាព​អំពើពុករលួយ​។​​

លោក​ឧត្តមសេនីយ៍​ ​ស​ ​ថេត​ ​បាន​មានប្រសាសន៍​កាល​នៅ​ថ្ងៃនេះ​ថា​ ​ក្រោយពី​បាន​សិក្សា​ ​និង​ស្រាវជ្រាវ​រួច​ ​លោក​បានសម្រេច​ដាក់​ពិន័យ​ទៅលើ​អធិការរង​ខណ្ឌដង្កោ​ម្នាក់​ ​នាយ​ប៉ុស្តិ៍​ម្នាក់​ ​និង​មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​ ​ដោយ​ការ​បញ្ឈរជើង​នៅ​ការិយាល័យ​បុគ្គលិក​ទៅតាម​ទោសកំហុស​ដែល​បាន​ប្រព្រឹត្ត​។​

​តែ​យ៉ាងណា​ ​លោក​នៅ​ពុំ​ទាន់​អាច​បញ្ជាក់​បានទេ​ថា​តើ​ការ​បញ្ឈរជើង​នៅនឹង​ធ្វើឡើង​រយៈពេល​ប៉ុន្មាន​នោះ​។​ ​លោក​ថា​៖​ ​«​យើង​បានសម្រេច​បញ្ឈរជើង​ពួកគាត់​ហើយ​ ​យើង​មើលទៅ​លើ​កំហុស​របស់​ពួកគាត់​ទៅតាម​វិន័យ​កងកម្លាំង​នគរបាល​ ​ត្រូវ​បញ្ឈរជើង​រយៈពេល​ប៉ុន្មាន​យើង​នឹង​ពិនិត្យ​ទៅតាម​កម្រិត​នៃ​កំហុស​នោះ​ ​ឥឡូវ​កំពុង​ពិចារណា​លើ​រឿង​ហ្នឹង​»​។​

​កាលពី​ថ្ងៃទី១០​ ​ខែមេសា​ ​មន្ត្រី​កិច្ចសន្យា​នៃ​អង្គការ​ភាព​ប្រឆាំង​អំពើពុករលួយ​ម្នាក់​ ​លោក​ ​ឃឹម​ ​ខុម​ ​អាយុ​ ​៦៤ឆ្នាំ​ ​រស់នៅ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ស្នើសុំ​ប្តឹង​មន្ត្រី​នគរបាល​ជា​អធិការរង​នគរបាល​ខណ្ឌដង្កោ​ ​ឈ្មោះ ​នាក់​ ​ណា​រ៉ូ​ ​និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ដង្កោ​ចំនួន​ ​៤នាក់​ ​ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​រូបលោក​កាលពី​ថ្ងៃទី៩ មេសា​ ​នៅ​ចំណុច ​វត្ត​ព្រែក​ថ្លឹង​ ​សង្កាត់​ព្រែកកំពិស​ ​ខណ្ឌដង្កោ​ ​ដោយសារតែ​ការ​ច្រឡំ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​

​ក្នុង​ពាក្យ​បណ្តឹ​ងនោះ​ ​លោក​ឃឹម​ ​ខុម​ ​បាន​រៀបរាប់​ថា​ ​នៅ​យប់​ថ្ងៃកើត​ហេតុ​ ​ខណៈ​ដែល​លោក​កំពុង​បើករថយន្ត​តាម​បណ្តោយ​ផ្លូវ៥០ម៉ែត្រ​ ​ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត​ ​បាន​បើក​មក​កៀរ​រថយន្ត​របស់​លោក​បណ្តាល​ឲ្យ​ខូចខាត​ ​ប៉ុន្តែ​លោក​មិនបាន​តាម​រថយន្ត​នោះ​ទេ​ដោយសារតែ​រថយន្ត​នោះ​បាន​បើក​លឿន​ពេក​។​

​លោក​បន្ត​ថា​ ​ភ្លាម​ៗ​នោះ​ស្រាប់តែ​មាន​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង​ ​បាន​បើក​ដេញ​ពីក្រោយ​រហូត​តាម​រថយន្ត​លោក​តាន់​នៅ​វត្ត​ព្រែក​ថ្លឹង​ ​ហើយក៏​បាន​ប្រើ​ហិង្សា​វាយ​ទៅលើ​រូបលោក​បណ្តាល​ឲ្យ​រង​របួស​។​

​ក្នុង​ពាក្យ​បណ្តឹ​ងនោះ​ ​លោក​ ​ឃឹម​ ​ខុម​ ​បាន​ស្នើ​ដល់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​ផ្តន្ទា​ទោស​ជន​ប្រព្រឹត្ត​ឲ្យបាន​ធ្ងន់ធ្ងរ​តាមច្បាប់​ ​និង​ទាមទារ​សំណង​ចំនួន​ ​៥ម៉ឺន​ដុល្លារ​។​

​លោក​ ​ឃឹម​ ​ខុម​ ​ដែល​អះអាង​ជា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នោះ​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​ការសម្រេច​បញ្ឈរជើង​មន្ត្រី​នគរបាល​ខណ្ឌដង្កោ​ទាំង៣រូប​នោះ​ ​គឺជា​ការសម្រេច​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ប៉ុន្តែ​រូបលោក​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​បន្ត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​

​លោក​ថា​៖​ ​«​បើ​ច្បាប់កំណត់​ត្រឹម​ដាក់​ពិន័យ​បញ្ឈរជើង​ ​អាហ្នឹង​អាស្រ័យ​លើច្បាប់​នគរបាល​ ​ខ្ញុំ​ក៏​មិនដឹង​ថា​ច្បាប់កំណត់​យ៉ាងណា​ដែរ​ ​ព្រោះ​ខ្ញុំ​មិនមែន​ជា​អ្នកច្បាប់​ ​ហើយ​ណាមួយ​ខាង​ស្នងការ​ក៏​មិនទាន់​ឃើញ​ហៅ​ខ្ញុំ​ទៅ​សួរនាំ​រឿង​ហ្នឹង​នៅឡើយ​ដែរ​ ​តាំងពី​ខ្ញុំ​ដាក់​ពាក្យ​បណ្តឹ​ងរួ​ចម​ក​ ​អីចឹង​ខ្ញុំ​អាច​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ទៀត​»​ ៕​

ប្រភព ៖ khmertimes