ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី ដ៏ល្បីល្បាញ ឱក សុគន្ធកញ្ញា បច្ចុប្បន្នកេរ្តិ៍ ឈ្មោះរបស់នាង ហាក់កាន់តែបន្តលោតឡើងបន្ថែមពីលើឆ្នាំចាស់ ជាមួយ ការងារជាប់គ្នារដឹក ធ្វើឲ្យតារាចម្រៀងរូបនេះ ក្លាយជាអ្នកមានទ្រព្យស្ដុក ក្នុងមួយប៉ប្រិចភ្នែក ខណៈដែលនាងទិញបានដី និងផ្ទះជាច្រើនកន្លែង ។ កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនេះ អាចធ្វើឲ្យ ឱក សុគន្ធកញ្ញា ក្លាយជាអ្នកមានបានយ៉ាងស្រួល តែក៏មានអ្នកឆ្លៀតយក ភាពល្បីល្បាញនាង ទៅកេងចំណេញពីលើផងដែរ។

ជាក់ស្ដែងគ្រាន់តែបណ្ដាញ សង្គម Facebook ទំព័រដែលមានឈ្មោះ ឱក សុគន្ធកញ្ញា (Account) មានមិនក្រោមដប់ឡើយ តែអ្វីដែលជារបស់នាង ពិតប្រាកដ គឺមានតែ១ប៉ុណ្ណោះ ។ គេកត់សម្គាល់ឃើញថា ក្រៅពីទំព័រពិតប្រាកដ របស់នាង មានទំព័រក្លែងក្លាយខ្លះ ( ប្រើឈ្មោះឱក សុគន្ធកញ្ញា )បានយកទៅផ្សព្វផ្សាយ ផលិតផលផ្សេងៗ ពេលខ្លះបែរជាចែករំលែកព័ត៌មានផ្សេងៗ ពេញហ្វេសប៊ុក ដែលការធ្វើឡើង មិនមែនជាចេតនាអាក្រក់ ចំពោះកំពូលតារាចម្រៀងរូបនេះទេ តែមិនអាចទទួលយកបាន ក្នុងការប្រើប្រាស់ភាពល្បីល្បាញ របស់តារាចម្រៀងល្បីម្នាក់ ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន ខណៈដែលម្ចាស់សាមីខ្លួន ព្យាយាមសាងឡើងដោយលំបាក។

ប្រភពពីអ្នកជិតដិតនឹង ឱក សុគន្ធកញ្ញា បានឲ្យដឹងថា ដំបូងនាង មិនមានប្រតិកម្មអ្វីឡើយ ព្រោះទំព័រនោះ បង្កើតឡើងហាក់បង្ហាញ ចេតនាគាំទ្រនាង ។ ប៉ុន្តែក្រោយមកទំព័រនោះ យកទៅផ្សព្វផ្សាយផលិតផលផ្សេងៗ ព្រោងព្រាត ធ្វើឲ្យនាងហួសចិត្តជាពន់ពេក។ ឱក សុគន្ធកញ្ញា គ្មានបំណងប្ដឹងប្ដល់ទេ ព្រោះមិនចំណេញសម្រាប់នាងឡើយ ក្នុងការឡើងចុះតុលាការ ម្យ៉ាងអាចប៉ះពាល់ដល់ប្រជាប្រិយភាពនាង ទៀតផង។

ប្រភពដដែល បាននិយាយថា ឱក សុគន្ធកញ្ញា ព្យាយាមប្រើមធ្យោបាយ សន្តិវិធីជាច្រើន ដោយនិយាយសំណូមពរ ត្រង់ៗ ថាឈប់ប្រើប្រាស់ សកម្មភាពបែបនេះទៀតទៅ ព្រោះវាបំពានលើនាងទាំងស្រុង ។ តែសំណូមពរ ឱក សុគន្ធកញ្ញា គ្មានប្រសិទ្ធភាពឡើយ ព្រោះគេហាក់ ព្រងើយកន្តើយ នឹងការស្នើរសុំនោះ ។ នាងក៏ហាក់លែងចង់គិតទៀតដែរព្រោះ នាងក៏រវល់ជាមួយការងារផ្ទាល់ខ្លួនច្រើន ស្អេកស្កះ មិនគួរណាគ្មានតែមេត្តាប្រើប្រាស់ ឈ្មោះនាងឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ទាល់តែសោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល