(ភ្នំពេញ)៖ តារាសម្ដែងដ៏ល្បីរបស់កម្ពុជា កញ្ញា ម៉ន ផលចរិយា (រីយ៉ា) ដែលគេស្គាល់នាងច្បាស់ ក្នុងវីដេអូចម្រៀងជាមួយ លោក ហេង ពិទូ គឺបទ «ទីបំផុត» និងលោក ម៉ា ច័ន្ទបញ្ញា ដែលជាតារាថ្មីនោះ បាននាំយកនូវអំណោយ មនុស្សធម៌មួយចំនួន ឧបត្ថមទៅដល់ជនចាស់ជរា ដែលគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារ ដែលកំពុងតែជួបការលំបាក និងជីវភាពខ្វះខាត នៅខេត្តកំពត។

ការនាំយកអំណោយ របស់តារាទាំង២ដួង ធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ដែលជនចាស់ជរា មានឈ្មោះ លោកយាយ ម៉ៃ អាយុ៧២ឆ្នាំ រស់នៅភូមិចាក់ជ្រុំ ឃុំដំបូក ស្រុកអង្គរជ័យ ខេត្តកំពត ដែលរស់ម្នាក់ឯង គ្មានទីពឹងនោះទេ និងស្ត្រីមេម៉ាយ កែម សុភាព រស់នៅភូមិស្រង៉ៃ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ដែលកំពុងមានជំងឺមហារីកសុដន់ រស់នៅជាមួយម្តាយអាយុ៨០ឆ្នាំ ខ្វះលទ្ធភាពក្នុងការព្យាបាល។

អំណោយដែលប្រគល់ ជូនប្រជាពលរដ្ឋទាំង២គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ១បាវ មី១កេស ត្រីខ៤យួរ ភេសជ្ជៈ PowerUp ចំនួន២កេស ថវិកាចំនួន១០ម៉ឺនរៀល។

ក្នុងឱកាសនោះ លោក ម៉ា ច័ន្ទបញ្ញា និងកញ្ញា រីយ៉ា បានសម្ដែងក្តីអាណិតអាសូរយ៉ាងខ្លាំង ចំពោះលោកយាយម៉ៃ និង បងស្រីដែលមានជំងឺប្រចាំកាយ ហើយកំពុងមានជីវភាពខ្វះខាត។

អ្នកទាំងពីរបានឲ្យដឹងថា បើទោះបីជាអំណោយមនុស្សធម៌នេះតិចតួចក្តី ប៉ុន្តែវាអាចជួយសម្រួល នូវការលំបាកជូនពួកគាត់បានមួយកម្រិត និងសូមអំពាវនាវដល់សប្បុរជននានា ទាំងក្នុងនិងក្រៅប្រទេស សូមជួយឧបត្ថម្ភដល់ពួកគាត់ផង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី