CamNews

លេចចេញលក្ខណៈសម្បត្តិនៃ Samsung Galaxy S5 រួមជាមួយព័ត៌មានពី S5 mini និង S5 Zoom

បើយោងតាមប្រភពព័ត៌មានពីគេហទំព័រ Sammobile, Galaxy S5 ចាប់ផ្តើមត្រូវបានគេធ្វើការកំណត់ នូវ លក្ខណៈសម្បត្តិបច្ចេកទេសមូលដ្ឋាន មួយចំនួនហើយ។ ទន្ទឹមនឹងកំពូលស្មាតហ្វូននេះ Samsung នឹងធ្វើការបង្ហាញបង្ហាញនូវម៉ូដែលពីរទៀតគឺ Galaxy S5 mini និង Galaxy S5 Zoom។

Samsung Galaxy S5 នឹងត្រូវបានចែកចេញជាពីរម៉ូដែលផ្សេងគ្នា គឺម៉ូដែលមួយមានសំបកធ្វើពី លោហធាតុ និងមួយទៀតធ្វើពីជ័រដូចមុនៗ។ ជាមួយនឹង Galaxy S5 សំបកលោហធាតុ អ្នកប្រើ ប្រាស់នឹងត្រូវចំណាយប្រាក់ទិញចំនួន ៨០០ អឺរ៉ូ ក្នុងពេលដែលម៉ូដែលសំបកជ័រគឺមានតំលៃតែ ៦៥០ អឺរ៉ូ ទេ។ ជាក់ស្តែង តំលៃទាំងពីរនេះ គឺនៅមិនទាន់ត្រូវបាន Samsung ធ្វើការកំណត់បញ្ជាក់ នោះទេ ហើយក៏នៅមិនទាន់ដាក់លក់នៅលើទីផ្សារនោះដែរ ពោលវាគ្រាន់តែជាតំលៃចចាមអា រាម នៅឡើយ មិនទាន់ជាផ្លូវការ។

បើតាមការរំពឹងទុក ស្មាតហ្វូនលំដាប់កំពូលថ្មីរបស់ Samsung នឹងមានអេក្រង់ AMOLED កំរិត រីសូលុយហ្សិន 2560 x 1440 pixel ប៉ុន្តែទំហំអេក្រង់នៅមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយ (ព័ត៌មានចចាមអារាមមុនៗគឺ ថាមានទំហំ 5,25 inch)។ ស្មាតហ្វូននឹងប្រើប្រាស់កាមេរ៉ា 16 MP ជាមួយនឹងបច្ចេកវិទ្យាទប់រំញ័រ OIS។ Samsung Galaxy S5 នឹងបំពាក់នូវ CPU Exynos 6 ឬ Snapdragon 805 គឺវាអាស្រ័យទៅតាមម៉ូដែលនោះ ប្រើប្រាស់សំបកធ្វើពីអ្វី និងមានតំណភ្ជាប់ 4G LTE ឬក៏អត់។ សម្រាប់ Software វិញ Galaxy S5 ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat។

ទន្ទឹមនឹងព័ត៌មានស្តីពី Galaxy S5 នៅមានព័ត៌មានស្តីពី Galaxy S5 mini និង Galaxy S5 Zoom ថែមទៀតផងដែរ។

បន្ទាប់ពី Samsung Galaxy S5 បង្ហាញខ្លួនរួចហើយ ស្មាតហ្វូន Galaxy S5 mini និង Galaxy S5 Zoom ក៏នឹងបង្ហាញខ្លួន តាមក្រោយ។ ពេលវេលានៃការបង្ហាញខ្លួនរបស់ Galaxy S5 Zoom គឺនៅ ក្នុងខែឧសភា រីឯ Galaxy S5 mini គឺនៅខែមិថុនា ឆ្នាំ២០១៤។ ម៉ូដែលទាំងពីរនេះ នឹងប្រើអេក្រង់  Super AMOLED, ទំហំ 4.8 inch ដូចទៅនឹង Galaxy S4 Zoom ដែរ។ ស្មាតហ្វូនទាំងពីរម៉ូដែលនេះ នឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat។ លក្ខណៈសម្បត្តិនៅសល់ របស់ S5 mini និង S5 zoom មកដល់ពេលនេះ នៅមិនទាន់មានប្រភពណា អាចបញ្ជាក់បាននោះទេ ប៉ុន្តែសង្ឃឹមថា Galaxy S5 Zoom នឹងមានការរចនាម៉ូត ស្អាតជាងច្រើន បើប្រៀបជាមួយ S4 Zoom ដែលមានការ រចនាម៉ូត មូលៗធំក្រមេងក្រមោងនោះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview