ភ្នំពេញ ៖ បុរសម្នាក់ និងនារី២នាក់ ស្រវឹងស្រាជោកជាំ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន រ៉េ ចង្កូត ទៅបុកដើមឈើនៅខាងមុខផ្ទះសម្តេចនាយករដ្ឋមន្រ្តី និងជ្រុលបុករះ ម៉ូតូ ៤គ្រឿង ថែមទាំងបុកអង្គរក្ស ដែល ឈរយាមនៅខាងមុខផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ ២នាក់ថែមទៀត ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២និង១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ នៅ តាមបណ្តោយផ្លូវលេខ ២៦៨ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារី ២នាក់ បើករថយន្តស៊េរី ទំនើបម៉ាក BMW មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AE-1113 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦៨ ក្នុងទិសដៅ ពីកើតទៅលិចក្នុងល្បឿនលឿន និងរ៉េពេញផ្លូវ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុក អង្គរក្ស ដែលឈរយាមនៅខាងមុខផ្ទះ សម្តេចនាយករដ្ឋមន្រ្តី បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ហើយជ្រុលបុក ដើម ឈើបាក់អស់មួយដើម រថយន្តនៅមិនទាន់អស់ល្បឿន ក៏ជ្រុលបុករះម៉ូតូចំនួន ៤គ្រឿងទៀត ទើបរថយន្តទៅមុខ លែងរួច ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្ក រួមទាំងម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចឃាត់យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះ ស្រាយនៅពេលក្រោយ ។ សមត្ថកិច្ចបានបញ្ជាក់ថា ទាក់ទិននឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បង្ក ឡើងដោយសារតែនារីជាអ្នកបើកបរ ក្នុងស្ថានភាពស្រវឹង ទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល