CamNews

នាយក​សាលា រងការ បញ្ចេញកំហឹង ក្រោយអប់រំ​សិស្ស​ស្រី​ថា ការ​មាន​កូន​ប្រសើរ​ជាង​រៀន នៅ​មហាវិទ្យាល័យ

(តូក្យូ)៖ មន្ត្រីអប់រំនៅជប៉ុនបានបើកការស៊ើបអង្កេតលើករណីមួយ ដែលនាយកសាលាបានប្រាប់កូនសិស្សស្រីរាប់​រយ​នាក់​ថា ការ​មាន​កូន គឺជា​រឿង​សំខាន់​ជាង​ការ​ទៅ​រៀន​នៅមហាវិទ្យាល័យ និងប្រកបការងារ ។

លោកនាយកនៅវិទ្យាល័យមួយក្នុងទីក្រុងអូសាកា ឈ្មោះ Hisao Terai បានប្រាប់សិស្សប្រមាណ៦០០នាក់​ថា រឿង​សំខាន់​បំផុត​សម្រាប់​ស្ត្រី​គឺ​ការ​បង្កើត​កូន​ឲ្យ​បាន​២​ ឬ​ច្រើន​នាក់ដែលមានតម្លៃជាងការទៅរៀនបន្តនៅមហាវិទ្យាល័យ និងការធ្វើការ ។

ការលើកឡើងរបស់លោក Terai បានរងប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់អាណាព្យាបាលសិស្ស និងមហាជន ហើយ​ក៏​មាន​ការ​ចោទ​សួរ​យ៉ាង​ខ្លាំង​ផង​ដែរ ប៉ុន្តែ​នាយក​សាលា​រូប​នេះចាត់ទុកថា សំដីរបស់លោកហាក់ដូចជាគ្មានអ្វី ខុសឡើយ ព្រោះវាគ្រាន់តែបង្កើតភាពរីករាយដល់នារីៗ សម្រាប់ការមានបុត្រប៉ុណ្ណោះ ។

កាលពីខែមុន រដ្ឋាភិបាលជប៉ុនបានប្រកាសថា អត្រាចំនួនប្រជាពលរដ្ឋក្នុងប្រទេសមានការធ្លាក់ចុះជិត១លាន​នាក់ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​៥ឆ្នាំ​កន្លង​ទៅ​នេះ ៕

រូបភាពតំណាង

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី