CamNews

ប្លែកៗ ៖​ សង់ផ្ទះរាងថាសហោះ ដើម្បីសងសឹកអតីតមិត្តស្រី

ប្លែកៗ  ៖  បើយោងតាមរបាយការណ៍  ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានប្លែក
បរទេស បានអោយដឹងថា ផ្ទះដែលមានរាងថាសហោះ ជាចុងក្រោយត្រូវបានលិចជារូបរាងឡើង
ដោយសារតែរឿងស្នេហ៍ដ៏កម្សត់មួយ។

គួរបញ្ជាក់ផងដែរថា ផ្ទះដែលមានរាងជាថាសហោះ(Shape of UFO)ត្រូវបានសំកាំងខ្លួននៅឯ​ឆ្នេរ
សមុទ្រ​ភាគ​ខាង​ត្បូង​ Puerto Rico​ បុរស​ម្នាក់​បាន​ចំណាយ​ពេល​ជាង ​៤០​ឆ្នាំ ​ដើម្បី​សង់​ផ្ទះ​រាង​ដូច
​ថាស​ហោះក៏ព្រោះ​តែ​ចង់​បង្ហាញ​អោយអតីត​មិត្ត​ស្រី​របស់​ខ្លួន​ដឹង​ថា ខ្លួន​ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់​ក្នុង​
លោក។

ស្ថិត​ក្នុង​វ័យ​ ៥៨​ ឆ្នាំ  លោក Roberto Sanchez Rivera  បាន​ប្រើប្រាស់​កំហឹង​ស្នេហា​ជា​កម្លាំង​ចិត្ត
​ក្នុង​ការ​ច្នៃ និង​ស្ថាបនា​ផ្ទះ​ដ៏​ចម្លែក​នេះ​ឡើង ដោយសារ​តែ​ពាក្យ​សន្យា​រវាង​លោក និង​អតីតមិត្តស្រី
កាលពីអំឡុង ៤០ ឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា​ កាល​ពី​ជាង ​៤០​ ឆ្នាំ​មុន ខណៈ​ដែល​លោក​គ្រាន់​តែ​ជា​សិស្ស​ផ្នែក​សិល្បៈ មក​
ពី​គ្រួសារ​ក្រីក្រ​ម្នាក់​នោះ ​  លោក​បាន​ធ្លាក់​ ក្នុង​អន្លង់​ស្នេហ៍​នារី​ម្នាក់ ​ ដោយ​ថែម​ទាំង​បាន​សន្យា​ថា
លោក​នឹង​សង់​ផ្ទះ​រាង​ថាស​ហោះ​អោយ​នាង​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។ ពាក្យ​សន្យា​មិន​ទាន់​ទាំង​
បាន​ធ្វើ​ផង​ នារី​រូប​នោះ​ក៏​បាន​បោះបង់​លោក​ចោល ក្រោយ​ពី​ធ្វើ​សង្សារ​នឹង​គ្នា​បាន​ត្រឹម​តែ​ ​៣​ខែ។
ការ​បែក​បាក់​នេះ​បាន​ធ្វើ​អោយលោក​ពិបាក​ចិត្ត​ ដល់ថ្នាក់ធ្វើអត្តឃាតថែមទៀតផង  ក៏ប៉ុន្តែ​លោក​
ក៏​ស្រាប់​តែ​នឹក​ឃើញ​ថា៖ គាត់មិនត្រូវគិតខ្លីនោះទេ ស្របពេលដែលគាត់បានប្តេជ្ញាថា​ ខ្ញុំ​ត្រូវ​តែ​ខំ
​ធ្វើ​ការ ដើម្បី​អោយនារី​នោះ​ឈឺចាប់ ហើយ​ស្ដាយ​ក្រោយ​ព្រោះ​តែ​បោះបង់​ខ្ញុំ​ចោល។

លុះក្រោយមក លោក Roberto ក៏បាន​ខិត​ខំ​សិក្សា​វិជ្ជា​វិស្វកម្ម​សំណង់ និង​វិចិត្រ​សិល្បៈ រហូត​ដល់
​បាន​សម្រេច។ ក្រោយ​ពី​កាក់កប​នឹង​មុខ​របរ​របស់​ខ្លួន ក៏​មាន​ប្រាក់​គ្រប់គ្រាន់​ក្នុងការ​ទិញ​កូន​ភ្នំ​មួយ​
ដើម្បី​សង់ផ្ទះ​រាងថាសហោះមួយនេះ ទុក​គ្រាន់បង្អួត​អតីត​មិត្ត​ស្រី​ដ៏​យូរ​លង់​មក​ហើយ​នោះ បើ​ទោះ​
ជា​បច្ចុប្បន្ន​លោក​បាន​រៀបការ​នឹង​នារី​ផ្សេង​ម្នាក់​ទៀត​ក៏ដោយ៕

ដោយ ៖ រតនៈ
ប្រភព ៖ Leakarea