CamNews

តុលាការខេត្រ ស្វាយរៀង នឹង​​បើក​សវនាការ​​​សំណុំរឿង​ អតី​ត​អភិបាល​ក្រុង​បា​វិត

នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ​​ តុលាការខេត្រ ស្វាយរៀង នឹង​​កំណត់​ពេល​​បើក​សវនាការ​​​សំណុំរឿង​អតី​ត​
អភិបាល​ក្រុង​បា​វិត​លោក​​ ឈូក​ បណ្ឌិត​ ដែល​បាន​បាញ់​​​​​​​ប្រ​ហារ​​ទៅ​លើ​ហ្វូង​កម្មករបណ្តាល ឲ្យ
កម្មការិនី​បីនាក់​រង​របួស​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ Manhattan ក្រុង​បាវិត​។

ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង លោក​ហ៊ីង ប៊ុន​ជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា ដោយ​សារ
​តែ​មាន​ការ​មមាញឹក ​និង​មាន​បុណ្យ​​​ច្រើនពេក​ ទើប​ធ្វើ​ឲ្យ​​សំណុំ​រឿង​នេះ​ដំណើរ​ការ​យឺត​ជាង​និតិ
វិធី​កំណត់​​។ លោក​ថា​ ករណី​ជនសង្ស័យនៅ​ក្រៅ​ឃុំ​​តាម​និតិ​វិធី​ គឺ​តុលាការនឹងធ្វើ​ចំ​ណាត់​ការ​​​​មិន
​ឲ្យ​​ហួ​ស​ពី​​​​​១​ខែ​ទេ។ លោក​​បន្ដ​ថា​ តុលាការ​​នឹង​កំ​ណត់​​ថ្ងៃ​បើក​សវនា​ការ​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា
ឬ​ចុង​ខែ​វិច្ឆិការ​នេះ​​។

សូម​រំលឹក​ថា នៅ​​ថ្ងៃ​ទី ​១៨ ខែ​មេសា ឆ្នាំ២០១២ លោក​ ឈូក​ បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​​
ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយ​រៀង​ សម្រេច​ចោទ​ប្រកាន់​​ពី​បទ​បង្ក​របួសស្នាម​ដោយ​អចេតនា ​ទាក់​
ទិន​នៅ​នឹង​ព្រឹត្តិការណ៍​​​ថ្ងៃ​ទី២០ ខែកុម្ភៈ ​ដែល​មាន​កម្មករ​ជាង ៦០០០ នាក់​មក​ពី​រោង​ចក្រ ៤ ក្នុង
​តំបន់​សេដ្ឋកិច្ច​ពិសេស Manhattan ​​ក្នុង​ក្រុង​បាវិត បាន​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ប្រាក់​ឈ្នួល និង​លក្ខ​
ខណ្ឌ​ការងារ​​ប្រសើរ​ជាង​មុន ហើយ​​លោក​ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត​បាន​បាញ់​​​កម្មករ
​៣នាក់​ឲ្យ​រង​​របួស។

ក្នុង​សំណុំ​រឿង​ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​​នោះ​ កម្មការិនី​ ៣ នាក់​ដែល​
បាន​រង​របួស​ដោយសារ​ការ​បាញ់​ប្រហារ​ពី​សំណាក់​​អតី​ត​អភិបាល​ ក្រុង​បាវិត ​បាន​ដាក់​ពាក្យ​
បណ្តឹង​ប្រឆាំង​ទៅ​​នឹង​លោក​ឈូក បណ្ឌិត ដោយ​ទាម​ទារ​សំណង​​ម្នាក់ៗ ​៤៥ ០០០ដុល្លារ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ rfi