ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីល្បាញ របស់ពិភពលោក កញ្ញា ដេមី ឡាវ៉ាតូ (Demi Lavato) បានបង្ហាញអារម្មណ៍ សប្បាយរីករាយ និងរំភើបជាខ្លាំង ពេលបានមកសម្ដែង ក្នុងកម្មវិធី «ការប្រគំតន្រ្តី ជុំវិញពិភពលោក» នៅប្រទេសកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុន ទូរស័ព្ទចល័ត «ស្មាត»។

កញ្ញា ដេមី បានថ្លែងអំណរគុណ ទៅកាន់ Fan ទាំងអស់ ដែលបានចូលរួមទស្សនា ការប្រគំតន្ត្រីរបស់នាង ដោយនៅក្នុងនោះ កញ្ញា បាននិយាយថា «វាជាលើកដំបូង សម្រាប់ការបង្ហាញវត្តមាន នៅក្នុងប្រទេសកម្ពុជា ហើយកញ្ញាមិននឹកស្មានដល់ថា មានសំណាងមកដល់កម្ពុជា បានឃើញ Fan កម្ពុជាជាច្រើន ស្រឡាញ់នាងដល់ម្ល៉ឹង។ ពេលនាងមលដល់កម្ពុជា នាងបានឃើញផ្ទាំងផ្សព្វផ្សាយ ពីការប្រគំតន្ត្រីរបស់នាង នៅតាមដងផ្លូវ ប៉ុន្តែនាងមិននឹកស្មានថា នៅពេលការប្រគំតន្ត្រី របស់នាងចាប់ផ្ដើម ពោរពេញដោយភាព ហ៊ោកញ្ជ្រៀវរបស់អ្នកគាំទ្រ ដែលនាងគិតថា មិនមានចំនួន ដូចច្រើនដល់ម្ល៉ឹងសោះ..»។

ម្ចាស់បទ «Let it Go» រូបនេះ កាន់តែមិននឹកស្មានដល់ថា នៅពេលដែលនាង ច្រៀងបទ «Let it Go» គឺមានសំឡេងហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង ជាមួយនឹងការច្រៀងអបអរ របស់ Fan ជាពិសេសគឺ Fan ជាច្រើនបានបើកភ្លើង Flash ទូរស័ព្ទ គ្រវីតាមចង្វាក់ភ្លេង ដែលស្ទើតែធ្វើឲ្យនាង ស្រក់ទឹកភ្នែក។ នៅក្នុងទីលានប្រគំតន្ត្រី ក្រៅពី Fan របស់កញ្ញា ដេមី គេឃើញមានវត្តមាន មន្រ្តីធំក្នុងជួររាចរដ្ឋាភិបាល ជាច្រើនរូបចូលរួម ជាពិសេសវត្តមានតារាសិល្បៈខ្មែរ ព្រមទាំងសារព័ត៌មានក្នុង និងក្រៅស្រុក។

គួរបញ្ជាក់ផងដែរថា ក្រៅពីវត្តមានរបស់ កញ្ញា ដេមី គឺនៅមានវត្តមាន របស់តារាចម្រៀងកូនកាត់ខ្មែរ ឡូរ៉ា ម៉ម ផងដែរ បានបង្ហើរសំនៀង ជាមួយនឹងក្បាច់រាំថ្មីប្លែក ធ្វើឲ្យកម្មវិធីប្រគំតន្រ្តីនេះ កាន់តែកក្រើកឡើង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល