CamNews

សំណើច រឿង៖ មានគ្រប់រសជាតិ

ប្តី​ប្រ​ព​ន្ឋ​១​គូ ទើបនឹង​រៀប​ការ​ហើយ​ថ្មីៗ ដោយ​ប្រ​ព​ន្ឋ​មិនសូវ​ប្រសព្វ ធ្វើ​ម្ហូប ប៉ុន្តែ​ដោយ​ចង់​យកចិត្ត​ស្វាមី គាត់​បាន​រៀបចំ​ធ្វើ​ម្ហូប ដែល​ទើបនឹង​រៀន​ចេះ​តាម​សៀវភៅ​ធ្វើ​ម្ហូប​ថ្មីៗ
ភរិយា៖ ត្រឡប់​មក​វិញ​ហើយ ឬ​បង​សម្លាញ់ !​ថ្ងៃនេះ​អូន​ស្ល​ម្ផូ​រ​គ្រឿង សាច់​គោ ដែល​បង​ចូល​ចិត្ត​នោះ​អី ! ទៅ​ផ្លាស់​ខោអាវ​ទៅ អាល​នឹង​មក​ញ៉ាំ​បាយ​ទាំងអស់​គ្នា !
ភរិយា​បន្ទន់​សំឡេង ជំរុញ​ស្ចា​មី ព្រោះ​ចង់​បង្អួត​ស្នាដៃ​ធ្វើ​ម្ហូប ដែល​ទើបនឹង​តែ​រៀន​មក ។​ក្រោយ​ពី​ផ្លាស់​ខោអាវ​រួច​ហើយ ស្វាមី​ក៏​ត្រឡប់​មក​ទទួលទាន​បាយ ។​

ស្វាមី៖ សម្ល​ម្ផូ​រ​គ្រឿង មែន​ទេ​អូន​សម្លាញ់? ហ្អេ! មើលទៅ​គួរ​អោយ​ចង់​ទទួលទាន ដល់​ហើយ !
ភរិយា៖ មែន​ហ្នឹង​បង ! អូន​ខំប្រឹង​ធ្វើ​យ៉ាងណា អស់ពី​ចិត្ត​ដើម្បី​បង​ហ្នឹង​ណា សាក​ភ្លក្ស​មើលទៅ!
ស្វាមី​ដួសសម្ល​ម្ផូ​រ​គ្រឿង ដាក់​ចូល​ក្នុង​មាត់ តែ​មិន​ទាន់​ទាំង​បាន ភ្លក្ស​រសជាតិ​ស្រួលបួល​ផង ភរិយា​ក៏​ហាមាត់​និយាយ​ឡើង៖
ភរិយា៖ យ៉ាងម៉េច​ដែរ លោក​ប្តី?
ស្វាមី៖ អឺ! អូន​ឯង​ពូកែ​ផ្សំ​គ្រឿង​គ្រាន់បើ មាន​គ្រប់​រសជាតិ​តែ​ម្តង​ហើយ
ភរិយា៖ ពិត​មែនឬ? ដឹង​អី​ទេ​បង​ឯង​នេះ អូន​អៀន​ដល់​ហើយ !
ស្វាមី៖ មែន​ណា ! មាន​គ្រប់​រសជាតិ​តែ​ម្តង លើកលែងតែ​រសជាតិ​ឆ្ងាញ់!
ភរិយា៖ អុញ!!!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke