ភ្នំពេញ៖ សម្រាប់អ្នកសិល្បៈ ស្ទើរតែគ្រប់រូប នៅពេលមានឈ្មោះបោះសំឡេង ពួកគេរមែងតែងតែបង្កើត មុខរបររកស៊ីបន្ថែម ពីលើអាជីពសិល្បៈ របស់ខ្លួន មានដូចជា ការបើកហាងកែសម្ផស្ស ហាងលក់សម្លៀកបំពាក់ ហាងកែសម្ផស្ស ភោជនីយដ្ឋាន និងមុខរបរមួយចំនួនទៀត ។ ថ្មីៗនេះ សូម្បីតែតារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ក៏បានបោះទុន ប្រមាណ៥ម៉ឺនដុល្លារ បើកហាងលក់សម្លៀកបំពាក់ យុវវ័យ បំពេញតាមក្តីស្រមៃ របស់នាងផងដែរ។

ជួបសម្ភាសន៍ជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ តារាចម្រៀងស្រីសំឡេងផ្អែមស្រទន់ សាច់សរម៉ដ្ឋរលោង កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងថា សន្ទុះការងាររបស់នាង នាពេលនេះ គឺមានភាពមមាញឹកច្រើន ។ ទន្ទឹមជាមួយគ្នានោះដែរ នាងក៏បានបោះទុនបើកហាង លក់សំម្លៀកបំពាក់ថ្មីមួយ ដែលចាយទុន៥ម៉ឺនដុល្លារ។

តារាចម្រៀងបង្កប់ដោយមន្តស្នេហ៍រយពាន់ សុខ ពិសី បានប្រាប់ឲ្យដឹងបន្តទៀតថា "ពេលនេះ ក្រៅពីការងារសិល្បៈ ខ្ញុំក៏កំពុងតែរៀបចំហាងថ្មី លក់សម្លៀកបំពាក់បែបយុវវ័យ ដែលនាំចូលពីប្រទេសថៃ, ហុងកុង, ចិន គ្រោងសម្ពោធដាក់ឲ្យដំណើរ នៅមុនឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។ ប៉ុន្តែនៅក្នុងនោះដែរ ខ្ញុំក៏មានការលក់ជាបណ្តើរៗ តាមប្រព័ន្ធអ៊ីធើណេត ហើយទទួលបានការគាំទ្រ និងទិញពីយុវវ័យច្រើនគួរសម បើទោះជាហាងមិនទាន់ បានបើកផ្លូវការក៏ដោយ" ។

តារាស្រីរាងខ្ពស់ស្រឡះ ដែលកំពុងតែមានភាពលេចធ្លោខ្លាំង ប្រចាំផលិតកម្មសាន់ដេ រូបនេះ ក៏បានប្រាប់ឲ្យដឹងបន្ថែមទៀតថា កន្លងមកនាងធ្លាប់មាន ក្តីស្រមៃចង់បើកហាងកែសម្ផស្ស ប៉ុន្តែដោយសារតែនាង មានការមមាញឹក ជាមួយការងារសិល្បៈខ្លាំងពេក ទើបងាកមកបើកហាងលក់ សម្លៀកបំពាក់ជាមុនសិន។ នៅពេលណាមួយ ដែលនាងមានពេលវេលាគ្រប់គ្រាន់ នាងនឹងបើកហាងថែរក្សា សម្រស់មួយបន្ថែមទៀត គឺរង់ចាំទំនេរពីការងារសិល្បៈទើបនាងដកឃ្លា ទៅរៀនជំនាញបន្ថែម និងបើកហាងទី២(ហាងកែសម្ផស្ស)៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល