CamNews

លោក ខៀវ កាញារីទ្ធ ជួបជាមួយ បណ្តាញផ្សព្វផ្សាយ និយាយពីការ ផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ នេះ បានជួបពិភាក្សាជាមួយ ម្ចាស់ស្ថានីយ៍ទូរទស្សន៍ វិទ្យុ ទស្សនាវដ្តី កាសែត និយាយពីហាមឃាត់ ការ ផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង ។

កាលពីថ្ងៃទី១ ខែតុលា ក្រសួងព័ត៌មាន បានសារាចរមួយហាមឃាត់ ពីផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ដោយចាប់ពីថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ ពីម៉ោង ៦-៨យប់រាល់ ការផ្សាយពាណិជ្ជកម្ម តម្រូវឲ្យផ្សាយតែ Logo ផលិតផល និងអក្សរជាឈ្មោះ ផលិតផលតែប៉ុណ្ណោះ ឬអានឈ្មោះផលិតផល ហាមដាច់ខាត ការផ្សាយពាណិជ្ជកម្ម ។ ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៥ ពី៦-៨យប់ ពុំអនុញ្ញាតឲ្យផ្សាយគ្រឿង ស្រវឹង ជាដាច់ខាត ។ បណ្តាក្រុមហ៊ុនផលិត ឬចែកចាយ ត្រូវផលិតស្ពតពាណិជ្ជកម្ម យកចិត្តទុកដាក់លើខ្លឹម សារ និងរូបភាពដើម្បីបញ្ចៀសផលប៉ះពាល់អវជ្ជមានទាំងឡាយ ។ គ្រប់ប្រព័ន្ធឃោសនា ត្រូវបន្តអនុវត្ត ដោយម៉ឹងម៉ាត់ នូវសេចក្តីណែនាំ របស់ក្រសួងចំពោះការហាមឃាត់ផ្សាយពាណិជ្ជកម្ម ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល